បា​ឡែ​ន​ចាត់ការ​របាំង​ចែក​ទ្រូងផ្លូវ បាក់​អស់​៣​ផ្ទាំង

រាជធានី​ភ្នំពេញ ៖ នៅ​ម៉ោង​៩​និង​១៥​នាទី ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ពីមុខ​ក្រុមហ៊ុន​ទូរ​សព្ទ័​ចល័ត​ស្មា​ត មាន​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង បាន​បុក​របាំង​ចែក​ទ្រូងផ្លូវ​បាក់​អស់​៣​ផ្ទាំង ។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា រថយន្ត​ពណ៌​ស្ករ​មួយ​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2V-0108 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​រេ​ចង្កូត ទៅ​បុក​ក្បាល​នាគ​របាំង​ចែក​ទ្រូងផ្លូវ បាក់​អស់​៣​ផ្ទាំង​តែ​ម្ដង ហើយ​បណ្តាល​ឲ្យ​រថយន្ត​ដាច់​កាឡេ​កង់​ឆ្វេង​ទៅ​មុខ​លែង​រួច​។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​មក​ធ្វើការ​វាស់វែង កត់​កំណត់ហេតុ ហើយ​បាន​ឃាត់ខ្លួន​ម្ចាស់ និង​រថយន្ត​ទៅ​កាន់​ការិយាល័យ​ចរាចរ​ជើង​គោក​រាជធានី ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕