គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ម្សិលមិញ គ្មាន​មនុស្ស​ស្លាប់

រាជធានីភ្នំពេញ ៖ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុងទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​២៨ ​មេសា ​បាន​​កើតឡើង​ចំនួន១​លើក ​​បណ្តាល​ឱ្យ​​មនុស្ស​រង​របួសធ្ងន់​ម្នាក់ (​ប្រុស​) និង​របួសស្រាល​២​នាក់ (​ស្រី​) តែគ្មាន​មនុស្ស​ស្លាប់ទេ​ ។

នៅ​ក្នុង​ហេតុការណ៍​១​លើក​នេះ បណ្តាល​ឱ្យ​ខូចខាត​យានយន្តសរុបចំនួន២​គ្រឿង រួម​មានម៉ូតូ​ចំនួន១​គ្រឿង​, រថយន្ត​ធុន​តូច១​គ្រឿង ។ ចំពោះមូលហេតុ​​ បណ្តាល​ឱ្យកើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មានមិន​គោរព​សិទ្ធិ​១​លើក ។  គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​ រួម​​មាន​ផ្លូវជាតិ​ចំនួន​១​លើក, ផ្លូវ​ខេត្ត​ក្រុង​១​លើក ​យានយន្ត​បង្កហេតុរួម​មានម៉ូតូ១​លើក ។ 

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់នៃអគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​​​ថា ខេត្ត-រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួម​មានកណ្តាល១​លើក​របួស៣​នាក់ (​ស្រី​២​នាក់​) ។ លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍​​ផ្លូវគោក មធ្យោបាយ​ល្មើស៤,៧៨៦គ្រឿង , អប់រំ២,១៥៨ គ្រឿង , ពិន័យ២,៦២៨គ្រឿង ៕