រសៀល​នេះ រថយន្ត​កុងតឺន័រ​ជា​ច្រើន​គ្រឿង​ក្រឡាប់​នៅ​តំបន់​ពេជ្រនិល

ខេត្តកំពង់ស្ពឺ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៩ មេ​សា ២០១៦ រថយន្ត​កុងតឺន័រ​ជា​ច្រើន​គ្រឿង​បាន​ក្រឡាប់​ចេញពី​ផ្លូវជាតិ​លេខ​៤ ដោយសារ​រអិល​ក្រោយ​ភ្លៀង​និង​ខ្យល់​ខ្លាំង ។

យ៉ាងណា​ក៍ដោយ មិន​ទាន់​មាន​របាយការណ៍​ពី​ករណី​មនុស្ស​រង​របួស ឬ​ស្លាប់​នោះ​ទេ ខណៈ​សមត្ថកិច្ច​កំពុង​ស្ទូច​រថយន្ត​ដែល​គ្រោះ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤ តំបន់​ពេជ្រនិល ក្នុងស្រុក​ភ្នំស្រួច ។