CNRP ប្រកាស​ថ្កោលទោស និង​ស្នើ​ឲ្យ​ដោះ​លែង​លោក​អ៊ុំ សំ​អាន​ជា​បន្ទាន់

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចាប់ខ្លួន​តំណាងរាស្ត្រ​របស់​ខ្លួន​លោក អ៊ុំ សំ​អាន កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ មេ​សា ២០១៦​នេះ និង​ហៅ​ការ​ចាប់ខ្លួន​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​រូប​នេះ​ថា​ជា​ការ​បំពាន​ច្បាប់រដ្ឋធម្មនុញ្ញ​មាត្រា​៨០ និង​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះ​លែង​លោក អ៊ុំ សំ​អាន ជា​បន្ទាន់ ព្រមទាំង​ឲ្យ​រាជរដ្ឋាភិបាល​និង​អាជ្ញា​រដ្ឋ​គ្រប់​លំដាប់ថ្នាក់ អនុវត្តន៍​តួនាទី​ភារកិច្ច​របស់​ខ្លួន​ដោយ​អនុលោម​ទៅ​តាម​ច្បាប់​និង​រដ្ឋធម្មនុញ្ញ ចៀសវាង​ការ​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ដែល​ផ្ទុយ​ពី​គោលការណ៍​នីតិរដ្ឋ ។