លោកស្រី ចំរើន​ថា លោក កឹ​ម សុខា ថោកទាប​មិន​អាច​ផ្លាស់​ប្តូរ​សង្គម​ឲ្យ​ល្អ​បាន​ទេ

រាជធានី​ភ្នំពេញ ៖ លោកស្រី ចំរើន ដែល​អះអាង​ថា​ ជា​តំណាង​និស្សិត​និង​យុវជន​មួយ​ចំនួន​បាន​សរសេរ​ខ្លី​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម(Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា "​អំពើ​ថោកទាប​លោក កឹ​ម សុខា ត្រូវ​បាន​បង្ហាញ​ការ​ពិតមនុស្ស​ថោកទាប មិន​អាច​ផ្លាស់​ប្តូរ​សង្គម​ឲ្យ​ល្អ​បាន​ទេ​"​ ។

សំ​ណេ​រ​របស់​លោកស្រី ចំរើន ​ពេល​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​កញ្ញា ខុ​ម ចាន់​ដា​រ៉ា​ទី ហៅ​ស្រី​មុំ បាន​សារភាព​ចំពោះ​មុខ​តំណាង​អយ្យការ​នៅ​ព្រឹក​មិ​ញ​ថា ខ្សែអាត់​សំឡេង​ដែ​រ​គេ​លួច​បង្ហោះ​នៅ​លើ ​Facebook នា​ពេល​កន្លង​មក​នោះ គឺ​ពិតជា​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​រវាង​នាង ​និង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ​មែន ៕