លោក កឹ​ម សុខា ចេញ​ទៅ​ក្រៅប្រទេស មុន​ពេល​ស្រី​មុំ​សារភាព

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ចាកចេញ​ទៅ​ក្រៅប្រទេស​ហើយ​កាលពី​ថ្ងៃ​ទី​១៨ មេ​សា គឺ​មួយ​ថ្ងៃមុន​ពេល​កញ្ញា ខុន ចាន់​តារា​ទី ហៅ​ស្រី​មុំ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ទទួលស្គាល់​ថា​ខ្សែអាត់​សំឡេង​ឆ្លើយឆ្លង​រវាង​នាង​និង​លោក កឹ​ម សុខា ដែល​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook)​នោះ ជា​ការ​ពិត ។

យ៉ាងណា​ក៍ដោយ​ប្រភព​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ជាក់​ថា តើ​លោក កឹ​ម សុខា ចេញ​ទៅ​ថៃ​និង​បន្ត​ទៅ​ប្រទេស​ទី​៣​ក្នុង​បេសកកម្ម​អ្វី​នោះ​ទេ គ្រាន់តែ​សង្ស័យ​ថា​អាច​នឹង​ទៅ​ជួប​លោក សម រ​ង្ស៊ី ប៉ុន្តែ​មិនដឹង​ថា​ជួប​នៅ​ទីណា​នោះ​ដែរ ៕