លោក សុ​ន ឆ័​យ​ថា ស្ពាន​តាអោ​ង​ត្រូវ​រថយន្ត​ដឹកឈើ​ធំ​ៗ​បរ​កាត់​តាម​ចិត្ត

រាជធានី​ភ្នំពេញ ៖ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុ​ន ឆ័​យ បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ដោយ​បញ្ជាក់​ថា "​ស្ពាន​តាអោ​ង ជា​ស្ពាន​បូរាណ​ខ្មែរ​ដ៏​អស្ចារ្យ​មួយទៀត​ស្ថិត​ក្នុងស្រុក​កំពង់ក្តី ខេត្តសៀមរាប ។

បើ​ទោះជា​អាជ្ញាធរ​អ​ប្សា​រា​ទទួល​លុយ​ជាង​២០​លាន​ដុល្លា​ក្នុង​១​ឆ្នាំ​ពី​ថវិកាជាតិ ដើម្បី​ការ​ថែ​រទាំ​ប្រាសាទ រួម​ទាំង​ប្រាក់​ជំនួយ​ពី​បរទេស​ដ៏​ច្រើន​នោះ​ក៏​ដោយ ស្ពាន​តាអោ​ង​ពុំ​ត្រូវ​បាន​ថែទាំ​ទេ ដោយ​ទុក​អោយ​រថយន្ត​ដឹកឈើ​ធំ​ៗ​បរ​កាត់​តាម​ចិត្ត ។​"

ជុំវិញ​សំ​ណេ​រ​របស់​លោក​តំណាងរាស្ត្រ សុ​ន ឆ័​យ​ខាងលើ​នេះ នៅ​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា​ដដែល​នេះ គេហទំព័រ​កោះសន្តិភាព​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បំភ្លឺ​តប​ភ្លាម​ៗ​នៅឡើយ​ទេពី​តំណាង​អាជ្ញាធរ​ខេត្តសៀមរាប ក៍​ដូច​ជា​អាជ្ញាធរ​អប្សរា ៕