ព្រឹក​នេះ លោក កឹ​ម សុខា ធ្វើ​មាតុភូមិនិវត្តន៍​មក​ពី​បរទេស​វិញ​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា និង​ភរិយា ព្រមទាំង​កូន​បាន​វិល​ត្រឡប់​ពី​បរទេស​វិញ​ហើយ នៅ​វេលា​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ២០១៦ ។

ជា​ការ​កត់សម្គាល់​ការ​វិល​ត្រឡប់​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​កញ្ញា ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ទៅ​តុលាការ​ពី​បទ​លួងលោម​បោក​បញ្ឆោត​នាង ៕