ខណៈ​នេះ រដ្ឋសភា​កំពុង​សាកសួរ​លោកស្រី ចំរើន

រាជធានី​ភ្នំពេញ ៖​ដូច​តាម​ការ​គ្រោងទុក តំណាង​ក្រុម​និស្សិត​និង​យុវជន​មួយ​ក្រុម​គឺ​លោក ស្រី ចំរើន បាន​ដឹកនាំ​និស្សិត​និង​យុវជន​ជិត​១០០​នាក់​យក​ដាក់​ញ្ញត្តិ​នៅ​រដ្ឋ​សភាជាតិ នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​២៤ មេ​សា​នេះ  ប្រយោជន៍​ដើម្បី​ស្នើ​សុំ​សម្តេច​ប្រធានរដ្ឋសភា ហេង សំ​រិ​ន ដាក់​វិន័យ​លើ​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រព្រឹត្តិ​អំពើ​ពេស្យាចារ ជួញដូរ​ផ្លូវភេទ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វប្បធម៌​សង្គម និង​កិត្តិយស​រដ្ឋសភា ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃអាទិត្យ​ដដែល​នេះ មន្ត្រី​រដ្ឋសភា​បាន​អនុញ្ញាត​ឲ្យ​លោកស្រី ចំរើន និង​តំណាង​ពីរ​នាក់​ទៀត​ចូល​ទៅ​ក្នុង​សភា​ដើម្បី​សាកសួរ​និង​ទទួលយក​ញ្ញត្តិ​ទាមទារ​នោះ ។

បើ​តាម​លោកស្រី ចំរើន បន្ទាប់​ពី​ដាក់​ញ្ញត្តិ​នៅ​រដ្ឋសភា​ចប់  លោក​នឹង​ដឹកនាំ​តំណាង​និស្សិត​និង​យុវជន​២០​នាក់  ហែ​ញ្ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​អា​មេ​រិ​ក​ផង​ដែរ ៕