ខណៈ​នេះ លោក កឹ​ម សុខា កំពុង​ដឹកនាំ​ប្រជុំ​ផ្ទៃក្នុង​បក្ស

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា ២០១៦​នេះ មាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​បក្ស​ក្រោម​អធិបតី​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ។

យ៉ាងណា​ក៍ដោយ កិច្ចប្រជុំ​ដែល​ចូលរួម​ដោយ​ក្រុម​តំណាងរាស្ត្រ​និង​ថ្នាក់ដឹកនាំ​បក្ស​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ មិន​មាន​ព័ត៌មាន​ណាមួយ​ទម្លាយ​ពី​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ​ឡើយ ប៉ុន្តែ​បញ្ហា​កម្តៅ​នយោបាយ ការ​រៀបចំ​យុ​ទ្ឋ​សាស្ត្រ​ឆ្ពោះទៅ​ការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់​នៅ​ឆ្នាំ​២០១៧​និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​តី​៦​ឆ្នាំ​២០១៨ អាច​ជា​របៀបវារៈ​សំខាន់​ក្នុង​ការ​ពិភាក្សា​និង​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​ខាងលើ ៕