CNRP ហៅ​ការ​ចាប់ខ្លួន​លោក ស៊ា​ង ចែត មាន​ចរិត​ដូច​កាល​របប​ខ្មែរក្រហម

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការ​ចាប់ខ្លួន​លោក ស៊ា​ង ចែត មេឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម មក​ពី​គណបក្ស​សមរ​ង្ស៊ី ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា និង​បាន​ហៅ​ការ​ចាប់ខ្លួន​តាម​ការ​ឆ្លើយ​ដាក់​របស់​កញ្ញា ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ​នេះ​ថា​ជា​ទ​ង្វើ​រំលោភច្បាប់ ដែល​មាន​ចរិត​ដូច​កាល​របប​ខ្មែរក្រហម ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២៤ មេ​សា ២០១៦ CNRP ក៍បាន​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដោះ​លែង​លោក ស៊ា​ង ចែត ជា​បន្ទាន់​និង​ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​ប​ន្ថូ​រ​បន្ថយ​បរិយាកាស​តានតឹង​ដែល​កំពុង​កើត​មាននៅ​ពេល​នេះ ៕