រសៀល​ស្អែក លោក កឹ​ម សុខា នឹង​ទៅ​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​ព្រៃ​.​ស

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា នឹង​ដឹកនាំ​ក្រុម​តំណាងរាស្ត្រ​និង​ថ្នាក់ដឹកនាំ​សរុប​១០​រូប​ចុះ​ទៅ​សួរសុខទុក្ខ​តំណាងរាស្ត្រ​និង​សកម្មជន​១៥​នាក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ព​ន្ឋ​គារ​ព្រៃ​.​ស ​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៦ មេ​សា ២០១៦ ។

នេះ​បើ​យោង​តាម​ពាក្យសុំ​ចូល​ជួប​សួរសុខទុក្ខ​របស់​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​ប្រចាំ CNRP ដែល​ស្នើ​ទៅ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៩ មេ​សា ៕