CNRP ថា​នឹង​ប្រើ​គ្រប់​យន្តការ​ដើម្បី​ទាញ​ស្ថានការណ៍​នយោបាយ​ឲ្យ​វិល​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ចេញ​សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ឋផលនៃកិច្ចប្រជុំគណៈ​គណៈកម្មាធិការ​អចិន្រ្តៃយ៍គណបក្ស​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ដោយ​ចាត់​ទុក​ស្ថានការណ៍​នយោបាយ​នា​ពេល​បច្ចុប្បន្ន​មាន​សភាព​ធ្ងន់ធ្ងរ និង​គ្រោះថ្នាក់​ដល់​គោលការណ៍​ប្រជាធិបតេយ្យ សិ​ទ្ឋិ​មនុស្ស នីតិរដ្ឋ និង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ។

នៅ​ក្នុង​សេចក្តីប្រកាស​ដដែល CNRP ក៍បាន​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រើ​គ្រប់​យន្តការ​ដែល​គណបក្ស​មាន​ដើម្បី​ទាញ​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ប្រក្រតី​ភាព​ឡើង​វិញ ។

មក​ដល់​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ២០១៦ មិន​ទាន់​មាន​ប្រតិកម្ម​ភ្លាម​ៗ​នៅឡើយ​ទេ​ជុំវិញ​ការ​លើក​ឡើង​នៅ​ក្នុង​សេចក្តីប្រកាសរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ខាងលើ​នេះ ៕