តំណាង​អយ្យការ​បញ្ជា​ឲ្យ​លោក សម រ​ង្ស៊ី ចូល​សវនាការ​នៅ​ថ្ងៃ​២៨ កក្កដា

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​ព្រះរាជអាជ្ញា​រង វង្ស ប៊ុ​ន​វិ​សុ​ទ្ឋ បាន​ចេញ​ដីកា​កោះហៅ​បញ្ជូន​ទៅ​ជំនុំជម្រះ​ផ្ទាល់ ដោយ​បញ្ជា​ឲ្យ លោក សម រ​ង្ស៊ី អាយុ​៦៥​ឆ្នាំ បង្ហាញខ្លួន​នៅ​ក្នុង​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ ពាក់​ព័​ន្ឋ​នឹង​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ ប្រ​ព្រឹ​ត្នៅ​លើ​ទំព័រ (Page) បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook)​កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ ដែល​ប្តឹង​ដោយ​លោក គី តិច មេធាវី​តំណាង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ៕