ព្រឹក​មិ​ញ លោក កឹ​ម សុខា ជួប​នាយក NDI ប្រចាំ​តំបន់​អាស៊ី

រាជធានី​ភ្នំពេញ ៖ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Peter Manikas នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​សម្រាប់​កិច្ចការ​អន្ដរជាតិ ​(NDI) មក​ពី​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ឌី​ស៊ី​សហរដ្ឋអាមេរិក​។

ជំនួប​ខាងលើ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៧ មេ​សា ២០១៦ ។

បើ​តាម​លោក កឹ​ម សុខា ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ជំនួប​នោះ​លោក​និង​លោក Peter Manikas បាន​ពិភាក្សា​គ្នា​អំពី​អនាគត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​អនាគត​គណបក្ស​សង្គ្រោះ​ជាតិ​។