CNRP ទូល​សុំ​ព្រះមហាក្សត្រ​អន្តរាគមន៍​បញ្ចុះ​កម្តៅ​នយោបាយ

រាជធានី​ភ្នំពេញ ៖ ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៥៣​រូប រាប់​ទាំង​លោក សម រ​ង្ស៊ី និង លោក កឹ​ម សុខា បាន​ចុះហត្ថលេខា​លើ​លិខិត​ផ្ញើ​ទូល​ថ្វាយ​ព្រះមហាក្សត្រ ពី​ស្ថានការណ៍​នយោបាយ​ដែល​បាន​និង​កំពុង​ឡើងក​ម្តៅ និងទូល​សុំ​ទ្រង់​នរោត្តម​សីហ​មុនី​ព្រះរាជ​អន្តរាគមន៍​ពន្លត់​កម្តៅ​នយោបាយ ។

នៅ​ក្នុង​លិខិត​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ចុះ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦  ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា  ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន បើ​គ្មាន​ដំណោះស្រាយ​ទាន់​ពេលវេលា​នោះ​ទេ នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ថយក្រោយ វិល​ទៅ​រក​អតីតកាល​ជា​មិន​ខាន ៕