សិប្បកម្ម​កែ​ច្នៃ​ធ្វើ​ពី​វល្លិ​ផ្តៅ ឬ​ស្សី និង​ថង់​ប្លា​ស្ទិ​ក ប្រកបដោយសោភ័ណ និងប្រយោជន៍

ខេត្តសៀមរាប ៖ សិប្បកម្ម​កែ​ច្នៃ​ធ្វើ​ពី​វល្លិ​ផ្តៅ ឬ​ស្សី និង​ថង់​ប្លា​ស្ទិ​ក ដើម្បី​ឱ្យ​ប្រែ​ក្លាយទៅជា​របស់​មាន​សារ​ប្រយោជន៍​នា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ ភូមិ​គោក​ដូង និង​ភូមិ​ព្រៃ​ចាស់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប​ខេត្តសៀមរាប​បាន​បង្កើត​មុខរបរ​បន្ទាប់បន្សំ​ថែម​ទៀត​ផង​។

ជាក់ស្តែង លោកស្រី អូន រស់នៅ​ភូមិ​ខាងលើ បាន​រៀបរាប់​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៦ មុខរបរ​ប្រចាំ​ថ្ងៃ​របស់​គាត់​នេះ​គឺ​ពួក​គាត់​បាន​ប្រកប​មុខរបរ​តាំងពី​ជីដូន​ជីតា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ហើយ​ការ​កែ​ច្នៃ​កញ្ច្រែង ខាន់​តុមូល ខាន់​តុ​ជ្រុង និង​កញ្ច្រែង​ឆ្កែ​ដេក ដែល​បាន​ធ្វើ​ពី​វល្លិ​ផ្តៅ ព្រមទាំង​បាន​ច្នៃប្រឌិត ថង់​ប្លា​ស្ទីក ដែល​គេ​បោះចោល​រើស​យក​មក​ធ្វើ​ឱ្យ​ក្លាយទៅជា​កាបូបស្ពាយ​ដ៏​ស្រស់​ស្អាត និង​ថូ​សម្រាប់​ដាក់​ផ្កា និង​ស្រោម​ដាក់​កែវ​ជាដើម​។

ដោយឡែក​លោក អ៊ុំ លុ​ច​ឡ​ម អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​ចាស់​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា  បើ​ទោះជា​យ៉ាងណា​ក្តី​លោក អ៊ុំ នៅ​តែ​មាន​សង្ឃឹម​ជា​និច្ច​ចំពោះ​មុខរបរ​ដែល​អាច​រក​ប្រាក់​ចំណូល​បាន​បន្តិច​បន្តូច​នេះ គ្រាន់​នឹង​ផ្គត់​ផ្គង​ក្នុង​ក្រុម​គ្រួសារ ព្រមទាំង​សម្ភារ​ទាំង​អស់នេះ​ភាគច្រើន​គឺ​មាន អាជីវករ អាជីវកម្ម អ្នក​លក់ដូរ​នៅ​ក្នុង​តំបន់​អង្គរ ឬ​ក៏​តាម​ហាង​លក់​វត្ថុ​អនុ​ស្សាវ​រី​យ៏​នៅ​ផ្សារ​ចាស់ និង​កន្លែង​ផ្សេង​ទៀត​ៗ ពួក​គាត់​បាន​ទិញ​យក​ទៅ​លក់​បន្ត​ដោយ​យល់​ឃើញ​ថា ជា​ផលិតផល​កែ​ច្នៃ​ក្នុងស្រុក​របស់​យើង​នឹង​ជួយ​លើក​ស្ទួយ​ដល់​វិស័យសេដ្ឋកិច្ច​សង្គម​ថែម​មួយ​កម្រិត​ថែម​ទៀត​ផង​៕