ព្រឹកនេះ ពលរដ្ឋ​ផ្ទុះការតវ៉ាទៀតហើយ​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋមឱ្យ​ដឹងថា កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី​២៨ មេសា ២០១៦ នេះ ប្រជាពលរដ្ឋនៅ​​​ភូមិ​ដើមគ​ សង្កាត់​ជ្រោយចង្វា​ ចំនួន​៥០នាក់ ក្នុងចំណោមជិត​២០០នាក់ បាននាំគ្នាផ្ទុះ​ការតវ៉ា​​ប្រឆាំង និង​​​សុំឱ្យ​សម្តេច​តេជោ និង​ក្រសួង​ពាក់ព័ន្ធ​ មេត្តា​ជួយអ​ន្តរាគមន៍ ​ខណៈ​ក្រុម​ហ៊ុន «អូស៊ីអាយស៊ី»​ ធ្វើការ​ចុះឈូសឆាយស្ថាបនាផ្លូវ ដើម្បីអភិវឌ្ឍន៍​​ តែបាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​លើ​ដី​របស់​ពួក​គាត់ ។