តើ​ទណ្ឌិត​ប៉ុន្មាន​នាក់ នឹង​ត្រូវ​លើកលែងនិង​បន្ថយទោស​ថ្ងៃ​បុណ្យ​វិសាខបូជា?

រាជធានី​ភ្នំពេញ​ ៖​ សម្រាប់​ថ្ងៃ​បុណ្យ​វិសា​ធ​បូជា​ឆ្នាំ​នេះ​ ក្រសួងយុត្តិធម៌​បាន​លើកយក​​សំណើ​​បញ្ជី​ឈ្មោះ​ទណ្ឌិត​ចំនួន​២៩៤​នាក់​ មក​ពិភាក្សា​ ដើម្បី​លើកលែង​ និង​បន្ធូ​របន្ថយទោស ប៉ុន្តែ​ក្នុង​​ចំណោម​ឈ្មោះ​ទណ្ឌិត​ទាំងនេះ ​មាន​តែ​ទណ្ឌិត​ចំនួន​៨០​នាក់​​ប៉ុណ្ណោះ​ត្រូវ​បាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ពិនិត្យ​ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ ស្នើ​សុំ​បន្ធូរ​បន្ថយទោស ​និង​លើកលែងទោស​ លើក​​មក​ពិភាក្សា​​លើក​លែង​ ។

លោក​​កឹ​ម​ សន្តិភាព ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានឱ្យ​​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​២៨​ មេសា​ ថា ​បញ្ជី​ឈ្មោះ​ទណ្ឌិត ​ដែល​គណៈកម្មាធិការ​ថ្នាក់​ជាតិ ​យក​មក​ពិនិត្យ​ និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ ស្នើ​សុំ​បន្ធូរ​បន្ថយទោស ​និង​លើកលែងទោស​ មក​ពី​១២​រាជធានី-ខេត្ត ​ក្នុង​នោះ​ មាន​ទណ្ឌិត​សរុប​​ចំនួន​២៩៤​នាក់ ប៉ុន្តែ​មាន​តែ​មាន​ទណ្ឌិត​ចំនួន​៨០​នាក់​ប៉ុណ្ណោះ​ ត្រូវ​លើកលែង​ និង​បន្ធូ​របន្ថយទោស  ក្នុង​នោះ ​ចំនួន​៧៧​នាក់ ​ត្រូវ​បាន​បន្ធូ​របន្ថយទោស និង​៣​នាក់​ (​ស្រី​១​ម្នាក់​) ​ត្រូវ​បាន​លើកលែងទោស ។

លោក​បញ្ជាក់​ថា​ «​ចំនួន​ទណ្ឌិត​ សម្រាប់​បន្ធូ​របន្ថយទោស​ថ្ងៃ​បុណ្យ​ពិសា​ធ​បូជា​ មក​ពី​១២​រាជធានី​-ខេត្ត​ មាន​តែ​២៩៤​នាក់ ​ក្នុង​នោះ​មាន​តែ​៨០​នាក់​ត្រូវ​បាន​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ពិនិត្យ​និង​វាយតម្លៃ​បញ្ជី​ឈ្មោះ​ទណ្ឌិត​ស្នើ​សុំ​បន្ធូរ​បន្ថយទោស​និង​លើក​លែង​ទោស ។ ទណ្ឌិត​៨០​នាក់​នោះ​ខ្ញុំ​សុំ​បញ្ជាក់​ថា​មាន​តែ​៣​នាក់​ក្នុង​ស្រី​ម្នាក់ បាន​លើកលែងទោស  ចំណែក​៧៧​នាក់​គឺ​ស្នើ សុំ​បន្ធូ​បន្ថយទោស​» ។