រំជួលចិត្ត​ណាស់! ប្តី-ប្រពន្ធ​ទាញ​ដណ្តើម​​​កូន​គ្នាក្នុងតុលាការ​

រាជធានី​ភ្នំពេញ ៖​ មានកា​រ​ភ្ញាក់ផ្អើល​មួយ​​​កើតឡើង​នៅ​​ក្នុងសាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ មេ​សា ២០១៦ ដោយ​គេ​ឃើញ​​បុរស​-ស្ត្រី​មួយ​ ​បាន​​ប្រទាញប្រទង់​គ្នា​​ដណ្ដើម​យក​ក្មេង​​ស្រី​ម្នាក់​​អាយុ​៧​ឆ្នាំ ប៉ុន្តែ​ក្រោយមក​ ក្មេង​ស្រី​នោះ​​ ត្រូវ​ចៅក្រម​សាលា​ដំបូង​ ​សម្រេច​ប្រគល់​ឱ្យ​​ម្តាយ​គ្រប់គ្រង នៅ​ពេល​ដឹង​ថា ​ឪពុក​មាន​ស្រី​ថ្មី​បាន​ចាកចោល​ផ្ទះ ។

ពាក់​ព័ន្ធ​ករណី​ភ្ញាក់ផ្អើល​ខាងលើ​​នេះ ​​សាលាដំបូង​រាជធានី​ភ្នំពេញ​ត្រូវ​​បាន​​គេ​ដឹង​ថា គឺជា​​ករណី​ប្ដី​-ប្រពន្ធ​ឈ្លោះ​គ្នា ​ហើយ​ភាគី​
ម្ខាង​ៗ ​ដណ្ដើម​ចង់បាន​​កូន​​យក​​ទៅ​​គ្រប់គ្រង ។

ប្រភព​ឱ្យ​​ទៀត កាលពីរសៀល​ថ្ងៃ​ទី២៥ មេ​សា ២០១៦ លោកតេ​ង ម៉ា​ប់ អាយុ​៥១​​ឆ្នាំ និង​ស្ត្រី​ឈ្មោះតែ គឹ​ម​ឆេ​ង អាយុ​៣១​ឆ្នាំ ជា​ប្ដី​ប្រពន្ធស្របច្បាប់ បាន​ទៅ​ដណ្ដើម​យក​កូនស្រី​ឈ្មោះតេ​ង ម៉ីលីង អាយុ​៧​ឆ្នាំ​ ដែល​កំពុង​នៅ​រៀន​សាលា​ឯកជន​មួយ​ក្នុង​សង្កាត់​បឹង​កេងកង​១ ខ​ណ្ឌ​ចំការមន ។

ខណ​:​​ឪពុក​ម្ដាយ​ដណ្ដើម​គ្នា​យក​កូន​គ្រប់គ្រង​​ដូច្នេះ គណ​:​គ្រប់គ្រង​សាលា​សម្រេចចិត្ត​មិន​ប្រគល់​​ភាគី​ណាមួយ​​ទេ ហើយ​ក៏​បាន​យក​​ក្មេង​ស្រី​អាយុ​៧​ឆ្នាំ​នោះ ទៅ​ប្រគល់​ឲ្យ​ចៅក្រម​​សាលាដំបូង​សម្រេច​តាម​ផ្លូវច្បាប់​​វិញ ព្រោះ​ឪពុក​ម្ដាយ​ក្មេង​ស្រី​នោះ​ កំពុង​មាន​សំណុំ​​រឿង​ប្តឹង​​លែងលះ​ស្រាប់​ផង ។ រហូត​​មក​​ដល់​ល្ងាច​ថ្ងៃ​ទី២៦ មេ​សា ២០១៦ លោក​សាន សុ​ផាត ចៅក្រម​ស៊ើប​​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ប្រគល់​ក្មេង​ស្រី​​​ ទៅ​ឱ្យ​ម្តាយ​គ្រប់គ្រង តាម​សំណូមពរ​របស់​ក្មេង​ស្រី​ដែល​មិន​ចង់​រស់នៅ​ជាមួយ​ឪពុក​មាន​ស្រី​ថ្មី​ទៀត​នោះ ។

ប្រភព​មន្ត្រី​សាលាដំបូងបាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០០៧ លោក​តេ​ង ម៉ា​ប់ និង​លោកស្រី​តែ គឹ​ម​ឆេ​ង បាន​​រៀប​ការ និង​បាន​ចុះ​ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា រហូត​បង្កើត​បានកូន​ប្រុស​ស្រី​ចំនួន​៤​នាក់​​ក្នុង​បន្ទុក ។ ក្រោយមក ​លោក​តេ​ង ម៉ា​ប់ បាន​លួច​លាក់​​ទៅ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ណី ខុំ ដែល​រស់នៅ​ខេត្ត​សៀម​រាម និង​មានកូន​ប្រុស​ស្រី​៤​នាក់​ទៀត ។ ក្នុង​​ទំនាក់ទំនង​ស្នេហា​លួចលាក់​នោះ​ លោក​តេ​ង ម៉ា​ប់ បាន​យក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ធំ​ចេញពី​ផ្ទះ ទៅ​ទិញ​ដី​សង់​លំនៅ​ឋាន ឲ្យ​ប្រពន្ធ​លួចលាក់​ស្នាក់​នៅ​ជា​ច្រើន​ឆ្នាំ ។

ប៉ុន្តែ​ស្នេហា​លួចលាក់​នោះ​ជាមួយ​ស្រី​ថ្មី​នោះ​ មិន​អាច​បិទបាំង​ជិត​រហូត​បាន​ទេ ក្រោយមក​បែកធ្លាយ​ដល់​អ្នកស្រី​តែ គឹ​ង​ឆេ​ង ដែល​ជា​ប្រពន្ធ​ស្របច្បាប់​ដឹង ហើយ​អ្នកស្រី​បាន​សួរនាំ​ពី​បញ្ហា​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​លោក​តេ​ង ម៉ា​ប់ ខឹង ទើប​លោក​តេ​ង ម៉ា​ប់ ដាក់​ពាក្យ​ប្តឹង​​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ចេញ​ដីកា​​រក្សា​ការពារ​ឱ្យ​​ផ្អាក​អាជីវកម្ម និង​មុខរបរ​រក​ស៊ីផ្សេង​ៗ​របស់​អ្នកស្រី​តែ គឹ​ម​ឆេ​ង ថែម​​ទៀត​ផង  ។

មន្ត្រី​សាលាដំបូង​បន្ត​ថា ក្រោយមក​ឆ្លៀតឱកាស​ពេល​ប្រពន្ធ​មិន​នៅផ្ទះ លោកតេ​ង ម៉ា​ប់ បាន​ទៅ​យក​កូនប្រុស-ស្រី​ទាំង​៤​នាក់ ​ចុះ​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ប្អូនស្រី​​នៅ​សង្កាត​បឹង​​ត្របែក ខណ្ឌចំការមន​ អស់​រយ​:​ពេល​២​ខែ ។ ដោយសា​តែ​ទ​ង្វើ​របស់​ប្ដី​​បង្ក​បញ្ហា​លំបាក​​ដល់​កូន​ៗ និង​ក្រុម​គ្រួសារ ទើប​នៅ​ថ្ងៃ​ទី​៥ មេ​សា ២០១៦ អ្នកស្រី​តែ គឹ​ម​ឆេ​ង សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ប្ដឹង​លែងលះ​លោក​​តេ​ង ម៉ា​ប់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​កុំ​ឱ្យ​​មាន​បញ្ហា​ជាមួយ​ប្ដី និង​ស្រី​កំណាន់​របស់​ប្ដី​នោះ ។​

ចន្លោះ​ពេល​នោះ​អ្នកស្រី​តែ គឹ​ម​ឆេ​ង បាន​ដើរ​ស្វែងរក​កូន​គ្រប់​ទិស​ទី រហូត​ដល់​ថ្ងៃ​ទី២៥ ​មេ​សា ២០១៦ ទើប​ប្រទះ​ឃើញ​កូនស្រី​ច្បង​ឈ្មោះ តេ​ង ម៉ី​លីង នៅ​ក្នុង​សាលា​ឯកជន​​មួយ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ក៏​មាន​បំណង​ចូល​យក​កូន​ទៅ​​ផ្ទះ ហើយ​លោក​តេ​ង ម៉ា​ប់ ទៅ​ទាន់ និង​មិន​ព្រម​ឲ្យ ក៏​កើត​មានការ​ប្រទាញប្រទង់​គ្នា ដណ្ដើម​កូនបានជា​ខាង​គណ​:​គ្រប់គ្រង​សាលា​រៀន​ សម្រេច​យក​ក្មេង​ស្រី​នោះ មក​ប្រគល់​ឲ្យ​ចៅក្រម​សម្រេច​តាម​អង្គច្បាប់ ។

បន្ទាប់​មក​ចៅក្រម​ស៊ើប​​សួរ​សាលាដំបូង​រាជធានី សម្រេច​ប្រគល់​កូនប្រុស-​ស្រី​ទាំង​៤​នាក់ ឱ្យ​​រស់នៅ​ជាមួយ​ម្ដាយ​គ្រប់គ្រង​វិញ ។ ការ​សម្រេច​របស់​លោក​ចៅ​ក្រម​​នោះ ដោយ​សម្អាង​លើ​ក្មេង​ស្រី​រៀបរាប់​ពី​ផល​លំបាក​ ដែល​ឪពុក​នាំ​ពួក​គេ​ចេញពីផ្ទះ​ទៅ​នៅ​ជាមួយ​មីង ខ្វះ​ការ​ថែទាំ​ឱ្យ​បាន​កក់ក្តៅ និង​ថ្ងៃ​ណា​ ក៏​ត្រូវ​អ្នកបម្រើ​វាយតប់ គំរាមកំហែង និង​មិនឱ្យ​​អាហារ​ហូប​ចុក​គ្រប់គ្រាន់​ដែរ ទើប​ពួក​គេ​​ចុះ​ស្គមស្គាំង ហើយ​ឈឺ​ស្កាត់​មិន​ឈប់​ឈ​ថែម​ទាំង​រៀនសូត្រ​ដិត​ដល់ ដូច​អ្វី​ដែល​រស់នៅ​ក្នុង​បន្ទុក​ម្តាយ​គ្រប់គ្រង​នោះ​ឡើយ ។