បំបែកឃើញហើយ! ចោរ​លួចដឹកថ្នាំពេទ្យ​

ខេត្តរតនគិរី ៖ ទីបំផុត​ជនសង្ស័យ​លួច​ថ្នាំពេទ្យ​ជា​ច្រើន​ប្រអប់​ដឹក​ចេញ​តាម​រថយន្ត ពី​ក្នុង​ឃ្លាំង​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ដែល​គេ​ស្គាល់ឈ្មោះ លុយ ទី ភេទ​ប្រុស ជា​អ្នកមាន​ស្តុក​ជិះ​រថយន្ត​៥៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-7376 និង​ជា​ម្ចាស់​ឱសថស្ថាន​ពន្លឺ​សុខភាព និង​ផ្ទះសំណាក់​រតន​ស្កា​យ​អុ​ី​ន មាន​ទីតាំង​កណ្តាល​ក្រុង​បាន​លុង ស្ថិត​នៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ភ្នំ​ស្វាយ ។  ជនសង្ស័យ​រូប​នេះ​មាន​ឪពុក​ម្តាយបង្កើត​នៅ​ប្រទេស​អូស្ត្រាលី ។

ប្រភព​ព័ត៌មាន​ចេញពី​មន្ត្រី​មន្ទីរពេទ្យ​ខេត្តរតនគិរី​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ឲ្យ​ដឹង​ថា មុន​នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ទាំង​២​នាក់​នោះ ដោយសារ​តែ​មាន​ពាក្យបណ្តឹង​ពី​ខាង​មន្ទីរពេទ្យ​បង្អែក ខេត្តរតនគិរី ចូល​ទៅ​មន្ត្រី​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ។ លុះដល់​ព្រលប់​ថ្ងៃ​ទី​២៦ មេ​សា ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​តាម​ពាក្យបណ្តឹង ។

លោក​វេជ្ជបណ្ឌិត ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ម៉ោង​១០​និង​៤៤​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មេ​សា យ៉ាង​ខ្លី​ថា ពាក្យបណ្តឹង​ដាក់​ចូល​ទៅ​នគរបាល ដូច្នេះ​ឲ្យ​សួរ​ព័ត៌មាន​ទៅ​ខាង​នគរបាល​ទៅ រួច​ក៏​ប្រញាប់​បិទ​ទូរស័ព្ទ​តែ​ម្តង ហាក់​មិន​ចង់​ឆ្លើយ​វែង​ឆ្ងាយ ជុំវិញ​ពី​បញ្ហា​នេះ​ទេ ។ ចំណែក​មន្ត្រី​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តរតនគិរី​បង្ហើប​ឱ្យ​ដឹង​ថា សំណុំរឿង​ខាងលើ​នេះ​បាន​បញ្ជូន​ដល់​ដៃ​តុលាការ​ហើយ ។ រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃនេះ​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ពន្ធនាគារ​ភ្នំ​ស្វាយ​ខេត្តរតនគិរី តែ​មិន​បាន​ដាក់​ខ្នោះដៃ​នោះ​ទេ គ្រាន់តែ​ជនសង្ស័យ​ទាំង​ពីរ​នាក់​យក​ម៉ាស​បិទមុខ ។

យ៉ាងណា​ក៏​ដោយ ទាក់ទិន​ទៅ​នឹង​ករណី​ជនសង្ស័យ​លួច​ថ្នាំពេទ្យ​ច្រើន​កេស​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ពី​ឃ្លាំង​នេះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ ពី​ខាង​តំណាង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ម្នាក់​បាន​ទេ ។ លុះដល់​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ដដែល​នេះ សមត្ថកិច្ច​ចម្រុះ​រួម​មាន​លោក​វេជ្ជបណ្ឌិត អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី និង​មន្ត្រី​នគរបាល​ខេត្តរតនគិរី ដឹកនាំ​ដោយ​ចៅក្រម​និង​ជា​ប្រធាន​សាលាដំបូង​ខេត្តរតនគិរី លោក សួ​ស ឡា បាន​ចុះ​ឆែកឆេរ​ឱសថស្ថាន​ពន្លឺ​សុខភាព និង​បាន​ប្រមូល​ថ្នាំពេទ្យ​គ្រប់​ប្រភេទ​ចំនួន​៤​កេស​ធំ​ៗ រួច​លើកដាក់​រថយន្ត​លោក អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​យក​ទៅ​រក្សា​ទុក ។

បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ​ឱសថស្ថាន​ពន្លឺ​សុខភាព​រួច ចៅក្រម និង​ជា​ប្រធាន​សាលាដំបូង​ខេត្តរតនគិរី លោក សួ​ស ឡា បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា រឿង​ខាងលើ​នេះ​មិន​ទាន់​ឆ្លើយ​បាន​ទេ កំពុងធ្វើការ​បន្ត​ទៀត​រួច​ក៏​បិទ​ទូរស័ព្ទ​តែ​ម្តង ។

តាម​ប្រភព​ព័​ត៌​មា​បាន​បង្ហើប​ទៀត​ថា ឱសថ​ដែល​បាត់​មាន​ចំនួន​រហូត​ដល់​ទៅ​១០​មុខ បើ​សរុប​ជា​ទឹកប្រាក់​ប្រហែល​ជាង​៣.០០០ ដុល្លារ​។ ក្នុង​ពេល​មាន​ចោរ​ចូល​លួច​ឱសថ​នោះ ក៏​មាន​អ្នកយាម​ប្រចាំការ​នៅ​ទីនោះ​ដែរ តែ​មិន​ហ៊ាន​រាយការណ៍​ទប់ស្កាត់​សកម្មភាព​អ្នក​លួច​ដឹក​ឱសថ​ទាំង​យប់​នោះ​ទេ ទំនង​ហាក់ដូចជា ខ្លាច​អំណាច​ចោរ ។ លុះដល់​ពេល​គេ​ស្រាវជ្រាវ​ដោយ​សម្ងាត់​ទៅ​ទើប​ដឹង​ថា អ្នកយាម​និង​អ្នក​ប្រចាំការ​នៅ​ទីនោះ​ខ្លាច​អំណាច​គេ​មែន ដោយ​គេ​បានដឹង​ថា អ្នក​ដែល​ចូល​លួច​ដឹក​ឱសថ​ទាំង​យប់​នោះ មិនមែន​ជា​ចោរ​ធម្មតា​ទេ គឺ​លោក លុយ ទី ជា​ស្វាមី​របស់​លោកស្រី​ប្រធាន​ផ្នែក​ឱសថ​ឈ្មោះ សឹម រតនា ដែល​ត្រូវជា​កូន​របស់​លោក សឹម សន​ឡៃ អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ហើយ​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ។

ពេល​នោះ​មាន​លោក ហេង រតនា ជា​អ្នក​កាន់​ឃ្លាំង​ឱសថ​ក៏​នៅ​ទីនោះ​ដែរ ជា​អ្នក​បង្ក​លក្ខណៈ​សម្រាប់​ធ្វើ​សកម្មភាព​នោះ ដែល​គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ខ្មៅ សម្រាប់​ដឹក​ឱសថ​នោះ​ប្រមាណ​ជា​៣០​កេស យក​ចេញ​ទៅ​បាត់​មិនដឹង​យក​ទៅ​ទីណា​ទេ ទំនង​ចូល​ឱសថស្ថាន​ផ្ទាល់ខ្លួន​គាត់​ហើយ​មេ​ី​ល​ទៅ ។

បេ​ី​តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា មុន​ពេល​ចូល​ដឹក​ឱសថ​នោះ លោក លុយ ទី បាន​ហៅ​អ្នក​កាន់​ឃ្លាំង​ឱសថ​ទៅ​ផឹក​សុ​ី​នៅ​ហាង​មួយ តែ​អ្នក​កាន់​ឱសថ​នោះ​មិន​ទៅ​ទេ ទេ​ី​បលោក លុយ ទី យក​ស្រា​បៀរ និង​គ្រឿងក្លែម​មក​ផឹក​សុ​ី​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នោះ​តែ​ម្តង ។ លុះដល់​ពេល​ក្រុម​អ្នកចូលរួម​ផឹក​សុ​ី​ស្រវឹង​គ្រប់​ៗ​គ្នា ក្រុម​លោក លុយ ទី ឡេ​ី​ង​ទម្លាក់​ឱសថ​ដាក់​តាម​ខ្សែ​សម្រូត​ចុះ​ដី លេ​ី​ក​ដាក់​រថយន្ត​ដឹក​ចេញ​ដោយ​រំ​ភេ​ី​យ​មិន​ខ្ចី​ខ្វល់ គ្រាន់តែ​ប្រេ​ី​ពាក្យ​ថា ខ្ចី​ឱសថ​សិន ដោយ​ពុំ​បាន​ឆ្លងកាត់​ការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​រដ្ឋបាល​ឡេ​ី​យ ។

លោក អ៊ុ​ង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា រូប​លោក​ទទួលស្គាល់​ថា ពិតជា​មាន​គេ​ចូល​លួច​ឱសថ​ក្នុង​ឃ្លាំង​ប្រាកដ​មែន ហេ​ី​យ​លោក​ក៏​ដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​អស់​ហេ​ី​យ​ដែរ ។ លោក​បន្ត​ថា បើ​សមត្ថកិច្ច​ស្រាវជ្រាវ​ទៅ​ឃេ​ី​ញ​យ៉ាងណា​នោះ ស្រេច​តែ​លេ​ី​ចំណាត់ការ​របស់​សមត្ថកិច្ច​ទៅ​ចុះ​។ ចំណែក​លោក ហ៊ីង ផា​ន​សុ​គ​ន្ធា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​វិញ ភ្លាម​ៗ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ទាក់ទិន​នឹង​រឿង​នេះ ៕