ទ​ង្វើ​អាក្រក់​ពេក​! មិនដឹង​ជា​មនុស្ស ឬ​ជា​សត្វ​នោះ​ទេ

ខេត្តពោធិ៍សាត់​ ៖​ បុរស​ម្នាក់​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ពី​បទ​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង​​អាយុ​​៩​ឆ្នាំ​ កាលពី​វេលា​ម៉ោង​​៩​ព្រឹក ​ថ្ងៃ​ទី​២៧ មេសា​ ២០១៦​ ស្ថិតនៅ​ចំណុច​ក្រោមផ្ទះ​​​​ ក្នុងភូមិ​កំពង់​ឡ​ ឃុំ​កំពង់​ពោធិ៍ ​ស្រុក​ក្រគរ ​ខេត្តពោធិ៍សាត់ ​ខណៈ​​​ប្រពន្ធ​ទៅ​ធ្វើការ​​នៅ​រោង​ចក្របាត់ ​។

​ជន​សង្ស័យ​​ឈ្មោះ​រុំ វ៉ា​ន់ ​អាយុ​៣៦​ឆ្នាំ​ និង​កូនស្រី​​រង​គ្រោះ​​អាយុ​​៩​ឆ្នាំ ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​ ។​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ គឺយោង​តាម​ពាក្យបណ្ដឹង​ស្ត្រីជា​ម្ដាយ​​បាន​រាយការណ៍​​ថា ​ក្រោយ​ពី​នាង​​ត្រឡប់​មក​ពី​ធ្វើការ​នៅ​រោងចក្រ​វិញ ប្តី​​ដែលជា​ឪពុក​បាន​ចាប់​កូនស្រី​រំលោភ​​បាន​សម្រេច ​ហើយ​មាន​​ហូរ​ឈាម​មិន​ឈប់​​តាម​ប្រដាប់​ភេទ​​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​ រហូត​គាត់​យក​​ដុំ​ថ្ម​ដុត​ឱ្យក្ដៅ​យក​មក​ស្អំ​ពោះ​​ទៀត​​ផង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​​សារភាព​ថា ខ្លួន​ពិតជា​បានចាប់​​រំលោភ​កូនស្រី​​រំលោភពិតប្រាកដ​មែន ដោយ​​នៅ​ព្រឹក​​នោះ​បន្ទាប់​ពី​ប្រពន្ធ​ចេញ​ទៅ​ធ្វើការ​រោងចក្រ​បាត់ ​​ខ្លួន​បាន​ដេក​ប្រលែង​​លេង​ជាមួយ​កូនស្រី​នៅ​​ក្រោមផ្ទះ​ ។​ ក្រោយមក​ ខ្លួន​បាន​អង្អែល​ប្រដាប់​ភេទ​លេង​ និង​បាន​យក​ម្រាមដៃ​រុកចូល​ទៅ​ក្នុង​រន្ធ​ប្រដាប់​ភេទ ពេល​នោះ​កូន​បាន​ស្រែ​កថា​ ឈឺ​ណាស់​​ដក​ដៃ​ចេញ​វិញ​។​

ភ្លាម​ៗ​នោះកូន​បាន​ប្រាប់​ថា​ មាន​ឈាម​ហូរ​ច្រើន​ណាស់ ឃើញ​ដូច្នោះ​ខ្លួន​បាន​យក​ខោ ​និង​សារុង​ម្ដា​យមក​ជូត​ឲ្យ​រួច​ហើយ​ដួស​បាយ​ឲ្យ​ហូប ​។​ លុះ​ពេល​យប់​ប្រពន្ធ​ត្រឡប់​មក​ពី​ធ្វើការ​វិញ​ ត្រូវកូន​ប្រាប់​ម្ដាយ ទើបប្តឹង​ទៅសមត្ថកិច្ច​មក​ឃាត់ខ្លួន​តែ​ម្ដង​។