មុន​នេះ​បន្តិច ស្រី​មុំ​ឡើង​រថយន្ត​មិន​និយាយ​ជាមួយ​អ្នកកាសែត

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា តំណាង​អយ្យកា​រលោក​ព្រះរាជអាជ្ញា​រង កែវ សុ​ជាតិ បាន​បញ្ចប់​ការ​សាកសួរ​កញ្ញា ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ​ហើយ​នៅ​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ មេ​សា​នេះ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បន្ទាប់​ពី​ដើរ​ចេញពី​បន្ទប់​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ភ្លាម​ៗ​ស្រី​មុំ​បាន​ត្រូវ​អ្នកកាសែត​ចោមរោម​សួរ ប៉ុន្តែ​នាង​មិន​ឆ្លើយ​និង​បាន​ដើរ​ឡើង​រថយន្ត​ចេញ​ទៅ​បាត់ ។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ កញ្ញា ស្រី​មុំ បាន​ដើរ​គេច​អ្នកកាសែត​និង​ចូល​តុលាការ​តាម​ទ្វារ​ក្រោយ ខណៈ​អ្នកកាសែត​នៅ​ខាង​មុខ ហើយ​ពេល​មក​វិញ​អ្នកកាសែត​នៅ​ទ្វារ​ខាងក្រោយ កញ្ញា​ស្រី​មុំ​ចេញ​តាម​ទ្វារ​មុខ ដូច​លេងបិទពួន ៕