ថាកុំឱ្យគេឮ

* កុងត្រូលជជុះ ដូច​ជា​មិន​ជជុះ ទាំង​ក្រុមហ៊ុន​បាន​ដាក់​ទីតាំង​ឈរជើង​តាម​ដងផ្លូវ​ជាតិ​សេដ្ឋកិច្ច​សំខាន់​ៗ តាម​បណ្តា​ខេត្ត​នានា ដូច​ជា​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្តបន្ទាយមានជ័យ ខេត្ត​ត្បូងឃ្មុំ តាម​ដងផ្លូវ​ជាតិ​លេខ​៧ ខេត្តស្វាយរៀង តាម​ដងផ្លូវ​ជាតិ​លេខ​១ រួម​ជាមួយ​ខេត្តព្រៃវែង ។​ល​។ រាប់​មិន​ទាន់​អស់​ទេ ច្រើន​ណាស់​ម្ចាស់​ថ្លើមថ្លៃ​អើយ ។

* កុងត្រូលជជុះ​ទាំងនោះ មិនមែន​ស្នងការដ្ឋាន ឬ​អធិការដ្ឋាន ម្ចាស់​ទឹកដី​នៃ​ខេត្ត​ទាំងនោះ​ដាក់​ទេ ។ ម្ចាស់​ទឹកដី មិនសូវ​ហ៊ាន​ថ្លើម​ក​ធំ​ដាក់​កូនចៅ​ឱ្យទៅ​ឈរ​ចាំ​ស្ទាក់​យក​ប្រាក់ ទាំង​យប់​ទាំង​ថ្ងៃ​ដូច​ចោរ​ទេ ព្រោះ​ពួក​គាត់​ជា​ម្ចាស់ផ្ទះ ម្ចាស់​ទឹកដី​ចង់បាន​ភាព​ថ្លៃ​ថ្លូ​រ និង​កិត្តិ​យ​សម្រាប់​ខេត្ត ។

* ដល់​ពេល​សួរនាំ​ទៅ តើ​ក្រុម​ណា ដែល​មក​ដាក់​កុងត្រូលជជុះ​នេះ ត្រូវ​បាន​ចម្លើយ​ទាំង​មុខ​ក្រហម​មុខ​ថា ពួក​គេ​ជា​ប៉ូលិស​សេដ្ឋ​កិច្ច​ក្រសួង​... ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត ចាំតែ​ខូច​មុខមាត់ ដោយសា​រតែក​ប៉ូលិស​សេដ្ឋកិច្ច ក្រសួង ព្រោះ​ខេត្ត​ឯណា​ទៅ​ហ៊ាន​ជាមួយ​?

* ម្ចាស់​ទឹក​ម្ចាស់​ដី​និយាយ​ថា ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង គួរតែ​ត្រូវ​ដកថយ​ចេញ​ឱ្យ​អស់ពី​ផ្លូវជាតិ ដើម្បី​កុំឱ្យ​អ្នក​រកស៊ី​ដឹក​ជញ្ជូន​ធុញ​ទ្រាន់​ពេក កុំឱ្យ​ខូច​ឈ្មោះ​ខេត្ត ដែល​គេ​មិន​នឹក​ស្មានថា ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ហើយ ។

តើ​ផ្លូវ​ណាខ្លះ? ខេត្ត​ណាខ្លះ ដែល​មាន​កុងត្រូល​ប៉ូលិស​សេដ្ឋកិច្ច​ទៅ​ពី​ក្រសួង​បោះទីតាំង​ដេក​ប្រចាំការ​ប្រមូល​...​? ស្ថិតិ​បណ្តោះ​អាសន្ន និង​មាន​ចុះ​ផ្សាយ ក្រោយ​ពី​ប្រមូល​បាន​ជុំ​មក​ពី​បណ្តា​ខេត្ត​ទូ​ទាំង​ប្រទេស ។