ចាប់ផ្សឹកទៅកាត់ទោស បន្ទាប់ពីល្បួង​​ក្មេងស្រី​សេព​មេថុន​

ខេត្តបន្ទាយ​មានជ័យ ៖ អតីត​​ជាស​ង្ឃ​​បាន​​ល្បួង​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់​​រំលោភ​សេពសន្ថវៈ​​នៅ​ក្នុង​ប្រាង្គ​ ​​«វត្ត​សាមគ្គី​រាម​អូ​រ​ជ្រៅ» ស្ថិត​ក្នុងភូមិ​អូរ​ជ្រៅ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ហើយ​ត្រូវ​បាន​គណៈ​ក​ម្មា​ការ​ចាប់​ផ្សឹក រួច​ប្រគល់​ឲ្យ​សមត្ថកិច្ចនគរបាល​ចាប់​ខ្លួ​ន​ រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២៨ មេសា ២០១៦ ​។

​លោក​វរសេនីយ៍ត្រី ​ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ​ណ្ឌ​កំរិត​ធ្ងន់​ឱ្យ​​ដឹងថា ​ក្រោយ​ពី​ធ្វើការ​ចាប់​ផ្សឹក កម្លាំង​​​បាន​ឃាត់​​ខ្លួន​ជនសង្ស័យ​​ឈ្មោះ​លឿន ឡៃ​ អាយុ​៦២​ឆ្នាំ តាម​បទបញ្ជា​របស់​លោក​ឧត្តម​សេនីយ៍ត្រី​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង ផា​ន់ ភី​រម្យ ​។

​បើ​តាម​បណ្តឹង​របស់​​ជីដូន​របស់​កុមារី​រង​គ្រោះ​រៀបរាប់​ថា កាលពី​ថ្ងៃ​ទី​២៨​​ មីនា ២០១៦ ជនសង្ស័យ​ឈ្មោះ​លឿន ឡៃ នៅ​ជាស​ង្ឈ បាន​​ល្បូ​ង​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​២​នាក់​ ម្នាក់​អាយុ​៨​ឆ្នាំ​ និង​ម្នាក់​អាយុ​៦​ឆ្នាំ ឱ្យ​ចូល​​ក្នុង​ប្រាង្គរួច​បិទទ្វារ ហើយ​​​ធ្វើ​សកម្មភាព​ចាប់​អោប​ថើបកុមារី​អាយុ​៨​ឆ្នាំ រំលោភ​រហូត​បាន​សម្រេច ។ បន្ទាប់​មក​ក៏​បាន​ចាប់​កុមារី​អាយុ​៦​ឆ្នាំអោប​ថើប តែ​មិន​បាន​រំលោភ​ទេហើយ​​​ជនសង្ស័យ​ ក៏​បាន​និយាយ​ថា ហាម​មិនឱ្យ​​កុមារី​ទាំង​២​នាក់ដើរ​និយាយ​ប្រាប់​តា​យាយ និង​ឪពុក​ម្តាយ​របស់​ពួក​គេ​ទេ ។

បន្ទាប់​មក​ជនសង្ស័យ​​រូប​នេះ បាន​ឲ្យ​លុយ​ក្មេង​ស្រី​ទាំង​២​នាក់​ ម្នាក់​៣​រយ​រៀលឱ្យ​ត្រឡប់​មក​ផ្ទះ​វិញ​ ។​ លុះដល់​ថ្ងៃ​ទី​៣០​ មីនា​ ទើប​ក្មេង​ស្រី​រង​គ្រោះបាន​និយាយ​ប្រាប់​បងស្រី​របស់​គេ ​និង​ជីដូន ពី​ដំណើររឿង​ព្រះ​សង្ឃ​​ព្រះ​នាម​លឿន ឡៃ ចាប់​នាង​រំលោភ​។

​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​២៥​​ ​មេសា​ ​២០១៦ ឈ្មោះ​ឃឹម សំ​អឿ​ន ភេទ​ស្រី ​អាយុ​៦០​ឆ្នាំ ត្រូវជា​ជីដូន បាន​មក​ដាក់​ពា​ក្ស​បណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​កូប និង​ថ្ងៃ​ទី​២៧​ មេសា​ឆ្នាំ​២០១៦ កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​។