បង្កហិង្សាចង់ដុតផ្ទះចោល ​ខឹងអតីតម្តាយ​ក្មេក​

រាជធានី​ភ្នំពេញ ​៖ ​បុរស​ម្នាក់​ត្រូវ​​​កម្លាំង​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ចាប់ខ្លួន បន្ទាប់​ពី​​អុកឡុក និង​ប៉ុនប៉ង​ដុត​ផ្ទះ​​​​ចោល ​តែ​មិន​​បាន​​សម្រេចទេ ដោយសា​តែ​ខឹងអតីត​​​ម្តាយក្មេក​មិន​​ឱ្យ​​ជួប​ប្រពន្ធ​ និង​កូន ដែល​ហេតុការណ៍​នេះ​ បង្ក​ឱ្យ​​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​​​​០​៩ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ ​មេសា ២០១៦​ ស្ថិតនៅ​​ផ្ទះ​លេខ​២៤៣​ ក្រុម​ទី​៣ ​ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សីកែវ ​។

ប្រភព​ឱ្យ​ដឹថា ជន​សង្ស័យ​​ឈ្មោះ​ឃ្លឹ​ក ច​ន្ទ័​ដា​រ៉ា ​​អាយុ​៣៩​ឆ្នាំ​ ស្នាក់​នៅ​ក្នុង​​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌប្ញ​​ស្សី​កែវ រាជធានី​ភ្នំពេញ​ ។​ចំណែក​​ស្ត្រី​ជាអតីត​ប្រពន្ធ​ឈ្មោះ​វ៉ា​ន់ ធី អាយុ​៣៥​ឆ្នាំ មាន​លំនៅ​ផ្ទះ​កើតហេតុ​ខាងលើ​ ។

បើតាម​មន្ត្រី​នគរបាល​​ឱ្យ​ដឹង​​ថា ការពិត​ជន​សង្ស័យ​​បាន​​លែងលះ​ប្រពន្ធ​រយៈ​ពេល​៤​ឆ្នាំមក​ហើយ ហើយ​នៅ​មុន​​ពេល​កើត​ហេតុ  ជន​​នោះ​​ទៅ​ជួប​ប្រពន្ធ​ ​និង​កូន តែ​ត្រូវម្តាយក្មេក​ពុំ​អនុញាត្តឱ្យ​​ជួប ខឹង​ពេក​ក៏​ឡើង​ទៅ​លើ​ផ្ទះ​របស់​ខ្លួន​ដែល​ទុ​ក​ចោល​នៅ​ក្បែ​នោះ​ហើយ​​​ធាក់​ជញ្ជាំង​ស្រែក​ឡូឡា អុកឡុក ព្រមទាំង​យក​សាំង​បម្រុងដុត​ផ្ទះកម្ទេច​​ចោល ។ ​ភ្លាម​ៗ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រាយការណ៍​​ទៅ​សមត្ថកិច្ច ​ចុះ​​អន្តរាគមន៍​ឃាត់ខ្លួន ​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា​ទៀត​ថា ការ​ដែល​បុរស​នោះ​ចង់​ជួប​ប្រពន្ធ ព្រោះ​​នឹក​អាល័យ និង​ចង់ទៅ​សុំ​​ជា​នា​គ្នា​វិញ តែ​ម្តាយក្មេក​​រារាំង ក៏​បាន​កើត​​​ទៅ​ជា​​ហិង្សារហូត​ចង់​​​ដុត​ផ្ទះ​តែ​ម្តង ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ បុរស​រូប​នោះ​បាន​ឱ្យ​​ដឹង​​ថា ខ្លួន​និង​ប្រពន្ធ​​បាន​រស់នៅ​ជាមួយ​គ្នា​បានកូន​ប្រុស​ម្នាក់​អាយុ​៦​​ឆ្នាំ តែ​​បាន​​លែង​លះ​គ្នារយៈ​ពេល​៤​ឆ្នាំ ។ ​នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​​​ធ្វើ​ដំណើរ​ទៅ​លេង​​កូន ក៏​​ត្រូវ​​បាន​គេ​ចោទ​ថា អុកឡុកនិង​ប៉ង​ដុត​ផ្ទះ​តែ​ម្តង ។