ម៉ោង​៧​ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ឡើង​រថភ្លើង​ទៅ​ខេត្ត​ព្រះ​សីហ​នុ

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​តាម​រថភ្លើង​ជា​លើក​ដំបូង​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ចូលរួម​សំណេះសំណាល និង​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ​០១​ឧសភា ជាមួយ​មន្ត្រីរាជការ បុគ្គលិក​និង​កម្មករ​កំពង់​ស្វ័​យ​ត​ក្រុងព្រះសីហនុ ដែល​សម្តេច​តែង​យក​ថ្ងៃនេះ​សំណេះសំណាល​ជា​រៀង​រាល់​ឆ្នាំ ៕