ស្រ្តីវ័យក្មេងម្នាក់ចុះរាវខ្យងក្នុងទឹកបឹងលង់ស្លាប់

ខេត្តឧត្តរមានជ័យ  ៖ ទឹក​បឹង​ទំនប់​ថ្មី​បាន​ឆក់​យក​ជីវិត​ស្ត្រី​វ​យ័​ក្មេង​ម្នាក់​កាលពី​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ក្នុងភូមិ​គោក​សំព័រ
ឃុំ​លំ​ទង  ស្រុក​អន្លង់​វែង  ខេត្តឧត្តរមានជ័យ​។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ឡៃ  សួ អាយុ​១៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​អ​ង្រេ ឃុំ​ត្រពាំង​តា​វ  ស្រុក​អន្លង់​វែង  ខេត្តឧត្តរមានជ័យ​។ យោង​តាម​សម្តី​ពលរដ្ឋ​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​មនុស្ស ប្រុស​ស្រី​ដែល​នៅ​វ័យក្មេង​ៗ​មាន​៥​ទៅ​៦​នាក់​មក​រាវ​ខ្យង​នៅ​ក្នុង​បឹង​ទំនប់​ថ្មី មាន​រយៈពេល​ជាង​១​ម៉ោង ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ​ថា​មាន​ស្ត្រី​ម្នាក់​លង់ទឹក​បាត់​ខ្លួន​។

អ្នក​ភូមិ​បាន​បន្ត​ថា ពេល​កើត​មាន​ហេតុការណ៍​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចុះ​រាវរក​ក៍បាន​ប្រទះ​ស្ត្រី​ដែល​លង់ទឹក​ហើយ​បាន​ស្រង់​យក​មក​លើគោក​វិញ ។ តែ​អកុសល​ស្ត្រី​រូប​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ពលរដ្ឋ​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថា​ស្ត្រី​រូប​នេះ​ពិតជា​លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន សមត្ថកិច្ច​បាន​ប្រគល់​សព​ស្ត្រី​ទៅ​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ គួ​រម្លឹក​ផង​ដែរ​ថា កន្លង​មក​ទឹក​បឹង​ទំនប់​ថ្មី​នេះ បាន​ឆក់​យក​ជីវិត​ក្មេង​ចាស់​ប្រុស​ស្រី​អស់​ជា​ច្រើន​នាក់​មក​ហើយ​ករណី​នេះ​មិនមែន​ជា​លើ​ទី​១​នោះ​ទេ​៕