អ្នក​រត់​ឌុ​ប​ជិះ​ម៉ូតូ​ដួល​តែឯង​ស្លាប់​នៅ​មុន​នេះ​បន្តិច

ខេត្តកណ្តាល ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ដួល​ម៉ូតូ​តែឯង​បោក​ទៅ​នឹង​បង្គោល​អង់​តែ​ន​ទូរទស្សន៍​និង​ឃឿ​ន​ផ្ទះ​ជួល បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​ដាក់​ម៉ូយ​ចុះ​បាន​បន្តិច ។

ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា ២០១៦ នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ អាត់ សុ​ខន អាយុ​៤៨​ឆ្នាំ ស្រុក​កំណើត​នៅ​ស្រុក​បាទី ខេត្តតាកែវ និង​បាន​មក​ជួល​ផ្ទះ​នៅ​ក្នុងភូមិ​សាស្ត្រ​ខាងលើ ។

សមត្ថកិច្ច​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ស្លាប់​នេះ​អាច​បណ្តាល​មក​ពី​បុរស​នោះ​មាន​ជំងឺលើសឈាម ៕