ខណៈ​នេះ សមត្ថកិច្ច​បន្ត​ឡោម​ព័​ទ្ឋ​ភូមិ​គ្រឹះ​ដែល​លាក់​ក្មេង​ស្រី​១៣​នាក់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោង​១១​និង​២៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ មេ​សា ២០១៦​នេះ កងកម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​មូលដ្ឋាន កំពុង​ឡោម​ព័​ទ្ឋ​ភូមិ​គ្រឹះ​គ្មាន​លេខ​មួយ​កន្លែង ស្ថិត​នៅ​តាម​ផ្លូវ​ម៉ាស៊ីនទឹក​ក្រុម​ទី​៥ ភូមិ​៣ សង្កាត់​-​ខណ្ឌ​ជ្រោយចង្វារ រង់ចាំ​តំណាង​អយ្យការ មន្ត្រី​សង្គមកិច្ច​និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​បន្ត​ចុះ​ពិនិត្យ​ជា​ថ្មី​ដោយ​សង្ស័យ​លាក់​ទុក​ក្មេង​ស្រី​១៣​នាក់​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​ជិត​២០​ឆ្នាំ ដើម្បី​ជួញដូរ​នាំ​ទៅ​កាន់​ប្រទេស​ថៃ​។

សូម​បញ្ជាក់​ថា មុន​ពេល​ចុះ​ប្រតិបត្តិការ​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​និង​ពេល​នេះ គឺ​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​១៥​ឆ្នាំ បាន​មិន​ព្រម​ស្នាក់​នៅ ខណៈ​ម្ចាស់​ភូមិ​គ្រឹះ​បង្ខំ​ឲ្យ​ម៉ាស្សា​ភ្ញៀវ រួច​ក្មេង​ស្រី​នោះ​ទូរស័ព្ទ​ហៅ​ម្តាយមីង​ឲ្យ​មក​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ភូមិ​គ្រឹះ​មិន​អនុញ្ញាត ។ ក្រោយមក​ទើប​ម្តាយមីង​សម្រេច​ប្តឹង​សមត្ថកិច្ច​និង​ចុះ​ឆែកឆេរ​តែ​ម្តង ៕