PM ឃាត់ខ្លួន​ស្ត្រីជន​ជាតិខ្មែរ​និង​ថៃ​៣​នាក់​នៅ​ក្នុងភូមិ​គ្រឹះ​ដែល​លាក់​ក្មេង

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​ក្នុងភូមិ​គ្រឹះ​មួយ​កន្លែង​ដែល​លាក់​ក្មេង​ស្រី​១៣​នាក់​នៅ​ជ្រោយចង្វារ​នោះ​បាន​បិទ​បញ្ចប់​ហើយ​នៅ​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​២៧ មេ​សា ២០១៦​នេះ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ដែរ​ថា ក្នុង​ប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី សេន កូ​ម៉ុ​ន នាយការិយាល័យ​ស្រាវជ្រាវ​និង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​អនីតិជន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យកា​រលោក​ព្រះរាជអាជ្ញា​រង សៀង សុខ ព្រមទាំង​មានការ​ចូលរួម​សហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​នា​ពេល​នេះ កងរាជអាវុធហត្ថ (PM) បាន​ឃាត់ខ្លួន​ស្ត្រី​៣​នាក់ (​ជនជាតិ​ថៃ​ម្នាក់​)​ជា​មេការ និង​ជា​គ្រូបង្រៀន​អ៊ុតសក់ ហើយ​បាន​នាំ​ខ្លួន​ទាំង​៣​នាក់​និង​ក្មេង​ស្រី​១២​នាក់ មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​និង​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕