ស្នូរ​គ្រាប់កាំភ្លើង​បាន​បញ្ចប់​ហើយ ខណៈ​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​ទាំងស្រុង

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា មក​ដល់​វេលា​ម៉ោង​៥​និង​៤៧​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ មេ​សា​នេះ កងកម្លាំង​សមត្ថកិច្ច​បាន​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​ហើយ​នៅ​ទីតាំង​បង្ក្រាប​គ្រឿងញៀន ស្ថិត​នៅ​ខាងត្បូង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ផ្លូវ​លេខ​៣៥១  ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ដោយ​សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​២​នាក់​បន្ថែម​ទៀត និង​កំពុង​ចូល​ទៅ​ខាងក្នុង​ផ្ទះ ។

យ៉ាងណា​ក៍ដោយ មិន​ទាន់​មាន​របាយការណ៍​ច្បាស់លាស់​ពី​ករណី​មនុស្ស​ស្លាប់​និង​របួស​នៅឡើយ​ទេ ខណៈ​មន្ត្រី​កងរាជអាវុធហត្ថ​រហស្សនាម​និម្មិត​៣៣ បាន​ទទួលមរណភាព​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ បន្ទាប់​ពី​បាញ់​តដៃ​គ្នា​ជាមួយ​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅ​ទីតាំង​ខាងលើ ។