មេខ្លោង​ជួញដូរ​គ្រឿងញៀន ត្រូវ​PM​បាញ់​ស្លាប់​ក្នុងផ្ទះ​និង​ចាប់ខ្លួន​៥​នាក់

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដែល​បើក​ការ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​នោះ បាន​ត្រូវ​PM បាញ់​ស្លាប់​នៅ​ក្នុងផ្ទះ និង​ជនសង្ស័យ​៥​នាក់​ទៀត​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​ប្រតិបត្តិការ​ដែល​ទើប​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ នៅ​ទីតាំង​បង្ក្រាប​គ្រឿងញៀន ស្ថិត​នៅ​ខាងត្បូង​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ផ្ទះ​លេខ ៣៧ ផ្លូវ​លេខ​៣៥១  ក្នុង​សង្កាត់​បឹង​កក់​១ ខណ្ឌទួលគោក ដោយ​សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​២​នាក់​បន្ថែម​ទៀត និង​កំពុង​ចូល​ទៅ​ខាងក្នុង​ផ្ទះ ។