សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​តែ​រថយន្ត ចោរ​រត់​បាត់

ខេត្តកំពង់ចាម ៖ រថយន្ត​ម៉ាក​FORD RANGER មួយ​គ្រឿង​ស៊េរី​២០០៨ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ ពោធិសាត់​2A-0894 ដែល​ទុក​នៅ​ខាង​មុខ​ផ្ទះ ជា​កម្ម​សិទ្ធ​របស់​អ្នកលក់​គ្រឿងសំណង់​ម្នាក់​ឈ្មោះ លី ផល្លា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ។ ត្រូវ​បាន​ចោរ​មួយ​ក្រុម​មាន​គ្នា​៣​នាក់ បាន​មក​ធ្វើ​សកម្មភាព​លួច​បើក​យក​ពីមុខ​ផ្ទះ កាលពី​វេលា​ម៉ោង​១០​និង​៤៦​នាទី​យប់ ថ្ងៃ​ទី​២៦ មេ​សា ២០១៦ ក្បែរ​ផ្សារ​ព្រៃ​ទទឹង ក្នុងភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ដោយ​បាន​បើក​រត់គេច​រហូត​ដល់ មុខ​អធិការដ្ឋាន​នគរ​បា ល​ស្រុក​បា​ធា​យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដេញ​ស្ទាក់​ចាប់​បាន តែ​ក្រុម​ចោរ​បាន​បើកទ្វារ​រថយន្ត​រត់គេច​ប្រញាប់​គេចខ្លួន​បាត់​អស់ ទាំង​កណ្តាល​អា​ធ្រា​ត្រ​។

លោក​វរ​សេនី​យ៏​ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ប្រាប់​ឲ្យ​ដឹង​ថា តាម​ទន្លាប់ ម្ចាស់ផ្ទះ​ខាងលើ តែងតែបាន​ទុក​រថយន្ត​នៅ​ខាង​មុខ​ផ្ទះ ជា​រៀង​រាល់​យប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពុំដែល​មាន​បាតុភាព​ណាមួយ​កើតឡើង​នោះ​ទេ ហើយ​ថែម​ទាំង​មិន​មាន​របង​បាំង​ទៀត​ផង ។ លោក​វរ​សេនី​យ៏​ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ ប្រាប់​បន្ត​ថា​ស្រាប់តែ​នៅ​យប់​ថ្ងៃ ទី​២៦​មេ​សា បែរជា​ឮ​សូរ​សំឡេង​រថយន្ត​បាន​បើក​ចេញពី​មុខ​ផ្ទះ ឆ្ពោះ​ចេញ​ទៅ​ទិស​ខាងលិច​តាម​ផ្លូវ ជាតិ​លេខ​៧ បន្តិច​ក្រោយមក​អ្នក​ជិតខាង​បានឃើញ​ពី​ហេតុ​ការ​ណ៏​នេះ ក៏​ប្រញាប់​ទូរស័ព្ទ​សួរនាំ​ម្ចាស់ ផ្ទះ​គឺ​បាន​ឆ្លើយ​តប​ថា​មិន​បាន​ចេញ​ទៅ​ណា​ទាំង​យប់​ទេ កំពុង​តែ​ដេក​នៅ​ក្នុងផ្ទះ ។

​ទើប​ដឹង​ថា​ប្រាកដ ជា​មាន​ចោរ​មក​ចូល​លួច​បើក​ទៅ​ហើយ ជាមួយ​នោះ​រូប​លោក​បាន​ទូរស័ព្ទ ឲ្យ​អធិការ​នគរបាល​ស្រុក ជើងព្រៃ និង​ស្រុក​បា​ធា​យ​ចាំ​ស្ទាក់ ព្រមទាំង​បាន​ប្រាប់​ពី​ភិនភាគ​រថយន្ត និង​ស្លាក​លេខ​ថែម​ទៀត បន្ទាប់​មក​ស្រាប់តែ​កម្លាំង​នគរបាល​ស្រុក​បា​ធា​យ បានឃើញ​រថយន្ត​របស់​អ្នកលក់​គ្រឿងសំណង់​បាន បើក​មក​ដល់​មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ក៏​សមត្ថកិច្ច​បាន​លើក​សញ្ញា​ឲ្យ​ឈប់ រថយន្ត​បា ន​ឈប់​ពី​ចម្ងាយ​ក៏​មនុស្ស​ក្នុង​រថយន្ត​៣​នាក់ បាន​នាំ​គ្នា​ប្រញាប់​បើកទ្វារ​រថយន្ត​លោត​ចុះ​រត់គេច​ខ្លួន បាត់​អស់​បន្សល់​ទុក​តែ​រថយន្ត​ប៉ុណ្ណោះ ។

លោក​វរ​សេនី​យ៏​ទោ កែវ ស៊ា​ង​ហ៊​ន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ បញ្ជាក់​ថា​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី ២៧​មេ​សា ២០១៦ លោកស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​ប្រគល់​រថយន្ត​នោះ​ទៅ​ឲ្យ​ម្ចាស់ ដើម​វិញ ។ ជាមួយ​គ្នា​នេះ​ដែរ ម្ចាស់​រថយន្ត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម ត្ថ​កិច្ច​ដែល​តាម​ប្រមាញ់​រថយន្ត ដែល​ចោរលួច​នោះ​បាន​មក​វិញ ។ ទន្ទឹម​នោះ​ក៏​បាន​ណែនាំ​ដល់ ម្ចាស់​រថយន្ត​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ នៅ​ថ្ងៃក្រោយ​កុំ​ឲ្យ​មានការ​ធ្វេសប្រហែស​បន្ត​ទៀត​៕