ប្រជាពលរដ្ឋ​៥៨៩​គ្រួសារ​នៅ​ភូមិ​ព្រៃ​ព្រិច លើកគ្នា​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៦​នេះ​មាន​ប្រជាពលរដ្ឋ​ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រិច សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ចំនួន​៥៨៩​គ្រួសារ ដែល​ដឹកនាំ​ដោយ​លោកស្រី ហុ​ក លឿម មេ​ភូមិ​ព្រៃ​ព្រិច បាន​លើកគ្នា​ធ្វើការ​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​ភូមិ ព្រៃ​ព្រិច ។ ការ​ទាមទារ​តវ៉ា​នេះ គឺ​មិន​ពេញចិត្ត​នឹង​អ​ជ្ញា​ធរ មូលដ្ឋាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ដែល​បាន​ទាមទារ យក​លុយ​ពី​ពួក​គាត់​ក្នុង​១​ម៉ែត្រការ៉េ​ចំនួន​២​ដុល្លា ទើប​អនុញ្ញាត​ឲ្យ​រស់នៅ​លើ​ទីតាំង​ដី​នេះ​បានជា​បន្ត​ទៀត ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា កន្លង​មក​ពួក​គាត់​បាន​រស់នៅ​លើ​ទីតាំង​ដី នេះ​ត្រូវ​បាន​អាជ្ញាធរ​ទទួលស្គាល់ និង​បាន​ចេញ​កម្ម​សិ​ទ្ឋិ ឲ្យ​កាន់កាប់​បាន​មួយ​ចំនួន រួចរាល់​ហើយ   និង​បាន​យក​ប្លង់​កម្ម​សិ​ទ្ឋិ​នោះ ទៅ​ដាក់បញ្ចាំ​ធនាគារ យក​ប្រាក់​មក​ប្រើប្រាស់​ក្នុង​គ្រួសារ​ផង​ដែរ​។ ពួក​គាត់​បន្ត​ថា ដី​ដែល​មាន​បញ្ហា​ទំនាស់​នេះ​គឺ​បាន​កើត​ឡើងជា​យូ​ឆ្នាំ​មក​ហើយ និង​ថែម​ទាំង​មាន ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល​ផង​ដែរ​។ ជា​ចុង​ក្រោយ​ពួក​គាត់​សុំ​អំពាវនាវ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ជួយ​រក​យុត្តិធម៌​ផង ទើប​អា​ដោះស្រាយ​ជូន​ពួក​គាត់​បាន​៕