ប្ដី​ប្រពន្ធ​មួយគូ ចោរប្លន់​ម៉ូតូ​បាន​សម្រេច នៅ​ខណ្ឌ​សែន​សុខ​ទៀត​…!

រាជធានី​ភ្នំពេញ ៖ នៅមុននេះបន្តិច យប់ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៦នេះ ប្ដី​ប្រពន្ធ​មួយគូ​បាន​ទៅ​អង្គុយ​លេង​នៅ​ក្នុង​បុរី​អង្គរ​ក្បែរ​ដី​ឡូត៍​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។ ជន​រង​គ្រោះ​មានឈ្មោះ ឡូត ហ្វី​លី​ព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​គ្រូបង្រៀន​ភាសាបរទេស ស្នាក់​នៅផ្ទះ​លេខ​១១-១២​អ៊ី​ក ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ខេត្តកណ្ដាល ។ ចំណែក​ម៉ូតូ​ម៉ាក​FTR ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FC-7755 តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេ​កើតហេតុ​រូប​គាត់​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទើបតែ​ចេញពី​ធ្វើការ​ហើយក៍​បាន​ជិះ​ម៉ូតូ​មក​អង្គុយ​លេង​នៅ​កន្លែង​កើតហេតុ​ខាងលើ ដើម្បី​លំហែ​អារម្មណ៍ ពេល​គាត់​រៀប​បម្រុង​នឹង​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ស្រាប់តែ​មាន​ជនសង្ស័យ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​MSX បាន​ជិះ​មក​ឈប់​ជិត​ហើយ​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ហើយ​បាន​ដេញ​ឲ្យ​ជន​រង​គ្រោះ​ដើរ​ឲ្យ​ឆ្ងាយ​ពី​ម៉ូតូ ហើយ​ហាម​ស្រែក​បើ​មិន​ស្ដាប់​តាម​គេ គេ​នឹង​បាញ់​សម្លាប់​ចោល ។

លុះ​ក្រោយមក​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​បាន​ឡើង​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ចេញ​ទៅ​បាត់​ដោយ​សុវត្ថិភាព​បន្សល់​នៅ​តែ​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ​ដោយ​រួម​ទាំង​ការ​សោកស្ដាយ​ម៉ូតូ​ជា​ពន់ពេក ។  ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ​ដើម្បី​កំណត់​ភិនភាគ​ជនសង្ស័យ​យក​មក​ដាក់ទោស​ទៅ​តាម​នីតិវិធី ៕