ចោរ​លូក​ហោប៉ៅ​៤​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​ឆក់​លូក​ហោប៉ៅ​ពលករ​ខ្មែរ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់ ។ ជនសង្ស័យ​ទាំងអស់​មាន​គ្នា​៤​នាក់​១.​ឈ្មោះ  វ៉ា​ន់ សក្តិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ ភឹ​ម គង់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ៣.​ឈ្មោះ យ៉​ន ថុ​នា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ៤.​ឈ្មោះ សើ​ង​សឿ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ជនសង្ស័យ​ទាំង​៤​នាក់​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់​កងកម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ សោម ផល្លា ដែល​ជា​ពលក​ខ្មែរ​ចេញពី​ថៃ​ចូល​មក​កម្ពុជា​ហើយ​ត្រូវ​បាន​ចោ​ឆក់​១​ក្រុម​មាន​គ្នា​៤​នាក់​ធ្វើ​សកម្មភាព​ឆក់​កាបូប​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បន្ត​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាប់​បាន​៤​នាក់​នៅ​ថ្ងៃ​ទី​២៨​ដល់​២៩ ខែមេសា​ឆ្នាំ​២០១៦ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ភ្ញៀវ​ជាតិ​រិះគន់​ចំពោះ​ស្ថាប័ន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​គ្រប់គ្រង​ការងារ​សន្តិសុខ​ជូន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដូច​ជា​មិន​មានការ​យកចិត្តទុកដាក់​បណ្តោយ​កើត​មាន​ចោ​ឆក់​និង​អសន្តិសុខ ធ្វើ​ឲ្យ​ភ្ញៀវ​មានការ​ព្រួយបារម្ភ​៕