មិន​ចង់ឲ្យ​កូន​ឈឺ ក្នុង​ខែ​ក្តៅ​នេះ ឪពុក​ម្តាយ​គួរតែ …

មិន​ចង់ឲ្យ​កូន​ឈឺ ក្នុង​ខែ​ក្តៅ​នេះ ឪពុក​ម្តាយ​គួរតែ ...

​កម្តៅ កំពុង​ក្លាយជា​ក្តីកង្វល់ សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ហើយ​វា​ពិតជា​ប៉ះពាល់​ខ្លាំងណាស់ ចំពោះ​សុខភាព ជាពិសេស គឺ​ទារក ក្មេង​តូចៗ និង​មនុស្ស​ចាស់​។

យ៉ាងណាមិញ ដើម្បី​កាត់បន្ថយ​បញ្ហា និង​ការពារ​កូន​របស់​អ្នក មិន​ឲ្យ​កើត​ជំងឺ ឬ​មាន​បញ្ហា​សុខភាព​ណាមួយ អ្នក​គួរតែ​ធ្វើតាម ការណែនាំ​ខាងក្រោម ៖

១. ឲ្យ​កុមារ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ទោះបីជា​គេ​មិន​ស្រេកទឹក ឬ​បត់ជើង​តិច​ក៏ដោយ​
២. ទៅ​ណា​មក​ណា ត្រូវ​ពាក់មួក ឬ​យក​ឆ័​ត្រតាម​ខ្លួន​ជានិច្ច​
៣. ការពារ​ភ្នែក ដោយ​ពាក់​វ៉ែនតា​ការពារ​កម្តៅថ្ងៃ​
៤. ស្លៀក​សម្លៀក​បំពាក់​ស្តើងៗ ដែល​មាន​ពណ៌​ស ឬ​ពណ៌​ស្រស់ ដើម្បី​ចាំង​ពន្លឺ​
៥. សម្រាក និង​គេង​ឲ្យបាន​គ្រប់គ្រាន់​
៦. បើ​គ្មាន​ការសំខាន់ ត្រូវ​ស្នាក់នៅ​ក្នុង​ផ្ទះ មិន​ត្រូវ​ដើរ​ចេញ​ក្រៅ​ឡើយ​
៧. ញ៉ាំ​ចំណីអាហារ​ឲ្យបាន​គ្រប់គ្រាន់​។​

​ដោយសារ​តែ​ទារក និង​ក្មេង​តូចៗ មិន​អាច​និយាយ ឬ​ប្រាប់ថា​គេ​ស្រេកទឹក ឬ​ពិបាក​ក្នុង​ខ្លួន នោះ​វា​នឹង​កាន់តែ​មាន​គ្រោះថ្នាក់ ពីព្រោះ​កូន​របស់​អ្នក អាច​នឹង​ខ្វះ​ជាតិ​ទឹក ដែល​ជា​ហេតុ​ធ្វើឲ្យ​គេ​អស់កម្លាំង និង​មាន​គ្រោះថ្នាក់​បាន​។ ដូច្នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន និង​កត់​សម្គាល់​នូវ​សញ្ញា​មួយ​ចំនួន ដែល​បញ្ជាក់ថា កូន​របស់​អ្នក​ខ្វះ​ជាតិ ឬ​កំពុង​មាន​បញ្ហា​ហើយ ៖
-​    ​ស្ងួត​មាត់​
-​    ​ពងបែក​ក្នុង​មាត់​
-​    ​ហូរ​ទឹកភ្នែក​
-​    ​ក្តៅខ្លួន​ខ្លាំង​
-​    ​ទឹកនោម​ពណ៌​លឿង​ខ្លាំ​
-​    ​មិនសូវ​នោម​
-​    ​មិនសូវ​មាន​សកម្មភាព​។​

​ដូច្នេះ សូម​ប្រញាប់​យក​កូន​របស់​អ្នក ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី19 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។