ទម្លាប់​២​ប្រភេទ​ដែល​អាច​បំផ្លាញ​កូន​បាន​

ទម្លាប់​២​ប្រភេទ​ដែល​អាច​បំផ្លាញ​កូន​បាន​

​កូនក្មេង​គឺជា​បុគ្គល​ដែល​ងាយ​រៀនសូត្រ​ពី​អ្នក​ណាស់ នៅពេល​ដែល​អ្នក​ធ្វើ​អ្វីមួយ គេ​នឹង​ធ្វើ​តាម​អ្នក​ជានិច្ច​។ ដូចនេះ​ដើម្បី​ឲ្យ​កូន​មាន​អត្ត​ច​រឹត​ល្អ សូម​អ្នក​កុំ​ធ្វើ​រឿង​២​ប្រភេទ​នៅ​មុខ​កូន​ឲ្យសោះ ព្រោះ​វា​អាច​បំផ្លាញ​កូន​យ៉ាង​ងាយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​រឿង​ទីមួយ​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​មុខ​កូន គឺ​និយាយដើម​អ្នកដទៃ ជាពិសេស​និយាយដើម​អ្នកផ្ទះ ព្រោះ​វា​អាច​បង្រៀន​កូន​ឲ្យមាន​ទម្លាប់​នេះ​តាំង​ពី​តូច​។ នៅពេល​ដែល​អ្នក​និយាយ​តែម្តង​គេ​អាច​នឹង​មិន​រៀន​តាម​ទេ ប៉ុន្តែ​បើ​អ្នក​តែងតែ​ធ្វើបែបនេះ នោះ​កូន​អ្នកនឹង​ចងចាំ​ទង្វើ​ទាំងនេះ​ទុក​ក្នុង​ខួរក្បាល នៅពេលដែល​គេ​ធំ​ឡើង គេ​នឹង​ធ្វើ​តម្រាប់​តាម​អ្នក​ទាំងអស់ ដែល​មិន​ងាយ​កែ​ចោល​ទម្លាប់​ទាំងនេះ​បាន​ងាយ​ឡើយ​។ ដូចនេះ​វា​នឹង​អាច​បំផ្លាញ​អនាគត​គេ​បាន​យ៉ាង​ងាយ​នៅពេលដែល​គេ​មាន​ច​រឹត​បែបនេះ​ជាប់​ខ្លួន​។

​រឿង​ទី​២​នោះ​គឺ​អ្នក​មិន​ត្រូវ​នាំយក​កំហឹង​មក​ផ្ទះ​ឡើយ ទោះបីជា​អ្នក​មាន​បញ្ហា​ការងារ ឬ​មាន​បញ្ហា​ជាមួយ​មិត្តភក្តិ​ក៏ដោយ​ក៏​មិន​ត្រូវ​យកមក​ផ្ទះ​ដែរ ព្រោះ​នៅពេល​ដែល​អ្នក​នាំយក​មក​ក្នុង​ផ្ទះ អ្នក​អាច​បញ្ចេញ​កំហឹង​ទាំង​នោះ​ដាក់​កូន​យ៉ាង​ងាយ ដែល​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​កូន​បាន នោះ​យូរ​ទៅ​គេ​នឹង​អាច​មាន​ជំងឺ​ផ្លូវចិត្ត ម្យ៉ាងទៀត​គេ​អាច​រៀន​តាម​ទង្វើ​អ្នក​ដោយ​មាន​ច​រឹត​ឆេវឆាវ និង​ឆាប់​មួល​ម៉ៅ​ដូច​អ្នក​អញ្ចឹង នោះ​គេ​នឹង​មិន​អាច​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ​ឡើយ​នៅពេលដែល​គេ​ធំ​ឡើង ហើយ​ប្រលូក​ក្នុងសង្គម​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។