ចង់ឲ្យ​កូន “​ឆាប់​ចេះ​និយាយ​” ម្តាយ​គួរ​ធ្វើ​ដូចម្តេច​?

ចង់ឲ្យ​កូន “​ឆាប់​ចេះ​និយាយ​” ម្តាយ​គួរ​ធ្វើ​ដូចម្តេច​?

​ជាធម្មតា កូនក្មេង ចាប់ផ្តើម​ចេះ​និយាយ​មួយ​ម៉ាត់ៗ តាំង​ពី​គេ​មាន​អាយុ ១ ឆ្នាំ (​អាច​ឆាប់ ឬ​យូរ​ជាង​នេះ​បន្តិច​)​។ យ៉ាងណាមិញ ដើម្បី​ឲ្យ​កូន​ឆាប់​ចេះ​និយាយ និង​និយាយ​ច្បាស់​នោះ អ្នក​អាច​ធ្វើ​តាម​ការណែនាំ ដូចខាងក្រោម​នេះ ៖

១. និយាយ​ជាមួយ​កូន ឲ្យបាន​ច្រើន​
​ការនិយាយ អាច​ធ្វើ​ឲ្យ​កូន​ស្តាប់លឺ ហើយ​ប្រឹង​ហារ​មាត់​ថា​តាម ប៉ុន្តែ អ្នក​មិន​ត្រូវ​និយាយ​ច្រើន​ពាក្យ​ពេក​ទេ គឺថា ចាប់ផ្តើម​ដោយ ១ ពាក្យ ដូចជា ម៉ឹម​, ញ៉ាំ​, ម៉ាក់​, តា ...​។​

២. រាប់ និង​ហៅ​គ្រប់យ៉ាង​
​អ្នក​អាច​ចាប់​ម្រាមដៃ​របស់​កូន ហើយ​ចាប់ផ្តើម​រាប់ ១, ២, ៣​។ អ្នក​អាច​បង្រៀន​គេ ពាក្យ​គ្រប់យ៉ាង ពេល​ចេញ​ក្រៅ ដូចជា ដើមឈើ​, ការ៉េម​, សាលា​, ពេទ្យ​។​ល​។​

៣. អាន​សៀវភៅ​
​ម្តង​ហើយ ម្តងទៀត​! អ្នកជំនាញ​បាន​រកឃើញថា កុមារ​អាច​ស្តាប់ និង​ចង​ចាំ​បាន តាំង​ពី​គេ​មាន​អាយុ ៨ ខែ​មក​ម្លេះ ដូច្នេះ បើ​អ្នក​ចង់ឲ្យ​កូន ឆាប់​ចេះ​និយាយ ហើយ​ឆ្លាត​នោះ អ្នក​គួរតែមាន​ទម្លាប់ អាន​សៀវភៅ​ឲ្យ​កូន​ស្តាប់ ពិសេស ពេលទំនេរ និង​មុន​ចូល​គេង​។​

៤. និទាន​រឿង​
​រឿង​និទាន ជា​ចំណូលចិត្ត​របស់​កុមារ ដូច្នេះ អ្នក​អាច​ផ្លាស់​ប្តូរ​ឈ្មោះ​តួអង្គ ជា​ឈ្មោះ​របស់​អ្នក និង​គេ ដើម្បីឲ្យ​កាន់តែ​រីករាយ​បន្ថែមទៀត​។​

៥. ណែនាំ​គេ​គ្រប់ពេល​
​មិន​ថា អ្នក​ទៅ​ណា ឬ​ធ្វើ​អ្វី​នោះ​ទេ អ្នក​អាច​ប្រាប់​គេ ថា​នេះ​ជា​អ្វី​? នោះ​ជា​អ្វី​? ហើយ​យក​ល្អ មាន​សកម្មភាព និង​រូប​ពិត​រឹតតែ​ល្អ​។​

​ចំណាំ ៖
-​    ​ត្រូវ​បង្រៀន​កូន​និយាយ ជាមួយ​ពាក្យ​ធម្មតា និង​សាមញ្ញ​បំផុត​
-​    ​និយាយ​ឲ្យ​ច្បាស់ ហើយ​ខ្លាំង​ល្មម ដែល​កូន​ស្តាប់​បានល្អ​
-​    ​គេ​អាច​ស្តាប់​អ្នក​មិនបាន ប៉ុន្តែ គេ​អាច​សើច ឬ​ធ្វើ​តាម​អ្នក​
-​    ​រូបភាព និង​ទឹកមុខ ពិត​ជា​សំខាន់​ណាស់​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី21 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។