​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​មិន​ឆ្លាត​?

​តើ​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​មិន​ឆ្លាត​?

​ក្នុងនាម​ជា​ឳ​ពុក​ម្តាយ​តែងតែ​ចង់ឲ្យ​កូន​មាន​ខួរក្បាល​ដែល​ឆ្លាត ប៉ុន្តែ​មាន​ពេលខ្លះ​អ្នក​បែរជា​ធ្វើឲ្យ​គេ​ល្ងង់​ដោយ​មិន​ដឹង​ខ្លួន​ទៅ​វិញ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​ទង្វើ​ទាំង​៣​ដែល​អ្នក​ធ្វើ​ហើយ នោះ​វា​នឹង​ធ្វើ​ឲ្យ​កូន​មិន​ឆ្លាត​ឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

កំណត់​គោលដៅ​ដែល​កូន​មិន​អាច​សម្រេចបាន​
នៅពេល​ដែល​អ្នក​មិន​ស្ទៀប​ស្ទង់​ពី​សមត្ថភាព​របស់​កូន ហើយ​តែងតែ​កំណត់​គោលដៅ​ធំ​ឲ្យ​កូនសម្រេច វា​មិន​ត្រឹមតែ​មិន​អាច​ធ្វើ​ឲ្យ​កូន​ឆ្លាត​នោះទេ វា​នឹង​ធ្វើ​ឲ្យ​កូនយ​ល់​ថា​ខ្លួនឯង​ល្ងង់ និង​បាត់បង់​ជំនឿ​ចិត្ត ដោយសារ​តែ​គេ​តែងតែ​ភ្លក់​រសជាតិ​ចាញ់ ហើយ​មិន​ដែល​ឈ្នះ​ឡើយ​។​

ពាក្យសម្តី​ដែល​បង្កប់​នូវ​អត្ថន័យ​បង្ខំ​
មាន​អ្នក​ម្តាយ​មួយចំនួន​នៅ​ពេល​កូន​ប្រលង​មិន​បាន​ពន្ទុ​ល្អ គេ​តែងតែ​ស្តីឲ្យ​កូន​ថា​ល្ងង់ ដោយ​មិន​ដែល​ប្រលង​បាន​ពន្ទុ​ល្អ​នោះ​ទេ ហើយ​ថែមទាំង​យក​កូន​ក្មេង​ដទៃ​មក​ប្រៀបធៀប​ទៀតផង ទាំងនេះ​ជា​ពាក្យសម្តី​ដែល​អ្នក​មិន​គួរ​និយាយ​សោះ ព្រោះ​វា​មិន​ត្រឹមតែ​មិន​ជួយ​ធ្វើ​ឲ្យ​កូន​អ្នក​មិន​ឆ្លាត​នោះទេ ថែម​ទាំង​អាច​ធ្វើឲ្យ​គេ​បាត់បង់​ទំនុកចិត្ត​ក្នុង​ការរៀន​ស​សូត្រ​ទៀតផង ដូចនេះ​អ្នក​គួរតែ​ប្តូរ​មក​លើកទឹកចិត្ត​គេ​ឲ្យបាន​ច្រើន ទើប​គេ​អាច​ក្លាយជា​ក្មេង​ដែល​ឆ្លាត​បាន​។​

ការឲ្យកូន​រៀន​ហួស​ពី​អាយុ​
មាន​ឳ​ពុក​ម្តាយ​មួយចំនួន​តែងតែ​បង្ខំ​ឲ្យ​កូន​រៀន​ហួស​ពី​អាយុ​ជានិច្ច ដោយ​មិនដឹងថា​នៅពេល​ដែល​កូន​រៀន​ហួស​ពី​កម្រិត​របស់​ខ្លួន​អាច​ធ្វើ​ឲ្យ​កូន​មិន​ព្រម​រៀន ហើយ​បោះបង់​ចោល​នោះទេ ដូចនេះ​សូមអ្នក​កុំ​យក​កូន​ទៅ​រៀន​នៅពេលដែល​គេ​មិន​ទាន់​គ្រប់​អាយុ​ឲ្យសោះ ព្រោះ​ខួរក្បាល​គេ​លូតលាស់​មិនទាន់​ឡើយ ដោយ​យូរ​ទៅ​វា​អាច​ធ្វើ​ឲ្យ​កូន​អ្នក​មិន​ឆ្លាត​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។