កូនក្មេង ចេះ​ហៅ “​ប៉ា ឬ​ម៉ាក់​” មុន​?

កូនក្មេង ចេះ​ហៅ “​ប៉ា ឬ​ម៉ាក់​” មុន​?

​ពាក្យ​ដំបូង​របស់​កូន ប្រហែលជា​មាន​តម្លៃ លើស​មាស​មួយ​ដុំ​ទៅទៀត សម្រាប់​ឪពុកម្តាយ​មួយចំនួន ពីព្រោះ ពួកគេ ពិត​ជា​ចង់​លឺ​សំដី និង​ការហៅ​របស់​កូន​ខ្លាំងណាស់​។

ទារក​ចាប់ផ្តើម​បញ្ចេញ​សម្លេង ឬ​និយាយ តាំងពី​នៅ​តូច​មក​ម្លេះ គ្រាន់តែ​គេ​មិនអាច និយាយ​បាន​ដូច​ចិត្ត​ប៉ុន​នោះ ប៉ុន្តែ បើ​អ្នក​ផ្ទៀង​ស្តាប់​បន្តិច អ្នកនឹង​លឺ​ពាក្យ ដែល​មាន​សម្លេង “​អា​” ហើយ​ពេល​ខ្លះ គេ​និយាយ​ដោយ​ខ្លួនឯង ទោះ​មិន​ដឹង​ថា​ម៉េច​ក៏​ដ​ផ​យ​។​

​កូនក្មេង ចាប់ផ្តើម​ចេះ​និយាយ ពាក្យ​មួយ​ម៉ាត់ៗ ចាប់ពី​អាយុ ៩-១៤ ខែ​។​

​ទារក​ភាគច្រើនបំផុត ចាប់​ផ្តើមនិយាយ ជាមួយ​នឹង​សម្លេង “​អា​” ដែល​មាន​មួយ ឬ​ពីរ​ព្យាង្គ ដូចជា “​អា​”, “​ប៉ា​”, “​តា​” ហើយ​ក៏​បន្ត​ជាមួយ​នឹង​ពាក្យ​ដ៏ទៃទៀត ដូចជា “​បាយ បាយ​”, “​បាល់ បាល់​” ជាដើម​។​

“​ប៉ា ប៉ា​” ជា​ពាក្យ​ស្រាល និង​ងាយ​និយាយ​ជាង “​ម៉ាក់ ម៉ាក់​” ប៉ុន្តែ ក៏​មាន​ក្មេង​មួយចំនួន​តូច អាច​និយាយ​ពាក្យ​ថា “​ម៉ាក់ ម៉ាក់​” មុន​ពាក្យ “​ប៉ា ប៉ា​” ដែរ ហើយ​អ្នក​ម្តាយ​ទាំងនោះ ប្រហែល​ជា​ភ្ញាក់ផ្អើល និង​សប្បាយ​ចិត្ត ខ្លាំង​ណាស់​ហើយ​មើលទៅ​។​

​ប៉ុន្តែ កុំ​ច្រណែន​គ្នា​អី កូន​ដែល​ចេះ​ហៅ “​ប៉ា​” មុន មិន​ប្រាកដ​ថា ស្រឡាញ់​ប៉ា ជាង​ម្តាយ​របស់​គេ​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី22 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។