សត្វ​ឆ្កែ និង ឆ្មារ​អាចជួយ ដល់​សុខភាព​របស់​កុមារ​

សត្វ​ឆ្កែ និង ឆ្មារ​អាចជួយ ដល់​សុខភាព​របស់​កុមារ​

ធូលី និង សត្វល្អិត ដែល​សត្វ​ឆ្កែ និង ឆ្មារ​បាន​នាំមក អោយ​ជួប​នឹង​កុមារ គឺ​អាច​ផ្តល់​អត្ថប្រយោជន៍ ដែល​វា​ជា ប្រភេទ​នៃ​ការហ្វឹកហាត់​មួយ​ដល់ ប្រព័ន្ធ​ការពារ​របស់​កុមារ​។ ហើយ​ការសិក្សា​ស្រាវជ្រាវ​ថ្មី បង្ហាញថា ទារក​ដែល រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​នឹង សត្វ​ឆ្កែ និង ឆ្មារ​គឺ​មាន​ការ​ចំលងរោគ​នៅ​ត្រចៀក និង ហៀរ​សំបោរ​បាន​តិច​បំផុត​។

សត្វ​ឆ្កែ និង​សត្វ​ឆ្មា​រ គឺ​មិន​មាន​ការព្រួយបារម្ភ​ពី​ការដាក់ ពួក​វា​ជាមួយនឹង​ទារក​ទើបនឹង​កើត​នោះ​ទេ ជា​ការពិត ពួក​វា​អាច​ជួយ​ឳ​ពុក​ម្តាយ​របស់​ទារក ក្នុងការ​ចិញ្ចឹម​កុមារ​អោយ​កាន់តែ​មាន សុខភាព​មាំទាំ​ឡើង ។​

ការសិក្សា​ស្រាវជ្រាវ​ថ្មី ក៏​បាន​រកឃើញ​ទៀត​ផង​ដែរ​ថា កុមារ​ដែល​រស់នៅ​ជាមួយ​សត្វ​ចិញ្ចឹម​ទាំងនេះ ក្នុងអំឡុង ពេល​មួយ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ គឺ​មិន​សូវ​ឈឺ ជាង​កុមារ​ដែល​រស់នៅ​តំបន់​ដែល​គ្មាន​សត្វ​ចិញ្ចឹម​រស់​ក្បែរ ។

ការរស់នៅ​ក្នុង​ផ្ទះ​ជាមួយនឹង សត្វ​ចិញ្ចឹម អាច​ជា​ទំរង់​មួយ​នៃ​ការហ្វឹកហាត់​មួយ​សម្រាប់ ប្រព័ន្ធ​ការពារ​រាងកាយ ។ ការសិក្សា​ស្រាវជ្រាវ​ពីមុនមក ធ្លាប់បាន​បង្ហាញថា ការ​មាន​សត្វ​ឆ្កែ ឬ ឆ្មា​រ គឺ​មាន​ទំនាក់ទំនង​តិចតួច​នឹង​ការ ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់ នៃ​ជំងឺ​រលាក​ក្រពះ ចំពោះ​កុមារ​តូចៗ ។​

ការ​សិក្សា​ក៏​បាន​បង្ហាញ​ទៀត​ផង​ដែរ​ថា ធូលី និង មី​ក្រុប ដែល​បាន​នាំ​ចូល​មក​ក្នុង​ផ្ទះ ដោយ​សត្វ​ចិញ្ចឹម អាច នឹង​បង្កើត​នូវ សហគមន៍​នៃ​បាក់តេរី​ដែលមាន​ប្រយោជន៍​, ពពួក​ផ្សិត និង ពពួក​មី​ក្រុម​ផ្សេងៗ​ទៀត ដែល​រស់នៅ ក្នុង​រាងកាយ​កំពុង​វិវត្ត​របស់​កុមារ ។​

ជា​ឧទាហរណ៍ បទ​បង្ហាញ​កាលពី​ខែ​មុន នៅក្នុង​ពេល​ប្រជុំ​នៃ​សហគមន៍​របស់​សហរដ្ឋ​អាមេរិក​នៃ ការសិក្សា ពពួក​មីក្រុប​បានបង្ហាញ​ថា កណ្តុរ​ដែល​រស់នៅ ក្នុង​ផ្ទះ​ជាមួយ​នឹង​សត្វ​ឆ្កែ គឺ​ហាក់​នឹង​មិន​សូវ កើត​មាន​វីរុស​នៃ​ប្រព័ន្ធ ផ្លូវដង្ហើម ជាង​សត្វ​កណ្តុរ​ដទៃទៀត ដែល​ត្រូវបាន​គេ​គិត​ថា វា​អាច​នាំអោយ​មាន​ការវិវត្ត​ន៍​នៃ​ជំងឺ​ហឺត នៅ​ក្នុងនៃ កុមារភាព​នេះ​។ លើសពីនេះ​ទៀត ធាតុ​ផ្សំ​នៃ​មីក្រុប ដែល​នៅក្នុង​ពោះវៀន​របស់​ពួក​វា គឺ​មាន​ភាពខុស​គ្នា​យ៉ាង សំខាន់ ពី​កណ្តុរ​ដែល​មិនបាន​ជួប​នឹង ធូលី​របស់​សត្វ​ឆ្កែ ។​

សម្រាប់​ការសិក្សា​ថ្មី​មួយទៀត ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ជនជាតិ​អឺរ៉ុប បាន​តាមដាន សុខភាព​របស់​កុមារ​ចំនួន ៣៩៧​នាក់ ដែល​បាន​កើត​នៅ​ចន្លោះ​ខែ កញ្ញា​ឆ្នាំ ២០០២ និង ក្នុង​ខែ​ឧសភា ឆ្នាំ​២០០៥ ។ នៅពេល​ដែល​កុមារ​តូច ៗ​នេះ​មាន​អាយុ ៩​សប្តាហ៍ ឪពុក​ម្តាយ​របស់​ពួកគេ​បាន​ចាប់ផ្តើម កត់ត្រា​កំណត់ហេតុ​ជា​ប្រចាំ​សប្តាហ៍ ដើម្បី​ទុក ជា​ឯកសារ ពី​ចំនួន​ហេតុការណ៍​នៃ​សុខភាព​របស់​កូន​ពួកគេ រួមមាន​ដូចជា​៖ ការ​ហៀ​សំបោរ​, ក្អក និង ការ​ចំលងរោគ​នៅ​ត្រចៀក ។ ឳ​ពុក​ម្តាយ ក៏​បាន​កត់​ទុក​ផងដែរ នូវ​ពេលវេលា ដែល​ទារក​របស់គេ​បាន ប្រើ​ថ្នាំ​អ​ង់ ទី​ប៊ី​យូ​ទិ​ក​។ នៅពេល​ដែល​កុមារ​ទាំងនោះ ប្រារព្ធ​ពិធី​ខួបកំណើត​អាយុ​១​ឆ្នាំ នោះ​រាល់​ឪពុកម្តាយ ត្រូវ​បាន​ស្នើរ​សុំ អោយ​ឆ្លើយ​នូវ​បញ្ជី​សំណួរ​ទាក់ទង នឹង​សុខភាព​របស់​កុមារ​។

សរុបមក ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ បាន​រកឃើញថា សត្វ​ឆ្កែ និង សត្វ​ឆ្មារ គឺ​មាន​ទំនាក់ទំនង​នឹង ការកាត់បន្ថយ នូវ​ការកើតមាន ប្រភេទ​ផ្សេងៗ​នៃ​ជំងឺ​។  សត្វ​ឆ្កែ គឺ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​សត្វ​ឆ្មារ ។ ទារក​ដែល​រស់នៅ​ជាមួយ​សត្វ ឆ្កែ គឺ​មាន​ចំនួន ៣១​ភាគរយ គឺ​ហាក់​នឹង​មាន​សុខភាព​ល្អ​ជាង ទារក​ផ្សេងទៀត ហើយ​និង ទារក​ដែល​រស់នៅ​ជាមួយ នឹង​សត្វ​ឆ្មា​រ គឺ​មាន​ផលប្រយោជន៍ ៦​ភាគរយ ជាជាង​ទារក​ដែល​រស់នៅ ដោយ​មិន​មាន សត្វ​ចិញ្ចឹម​ក្នុងផ្ទះ ។

កុមារ​ដែល​រស់នៅ​ជាមួយ​សត្វ​ឆ្កែ គឺមាន ៤៤​ភាគរយ គឺ​ហាក់​នឹង​មិន​សូវ​មាន​ការវិវត្ត​ន៍ នូវ​ការ​ចំលងរោគ​នៅក្នុង ត្រចៀក និង ២៩​ភាគរយ​ទៀត គឺ​ហាក់​នឹង​មិន​សូវ​ធ្វើ​ការប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក  ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​ដំបូង នៃ​ការ​ធំធាត់​របស់​ពួកគេ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​បង្ហាញ ។​

ទោះបីជា​ការរស់នៅ​ជាមួយនឹង សត្វ​ចិញ្ចឹម​ឆ្កែ ឬ ឆ្មា​រ មាន​ទំនាក់ទំនង​នឹង ការ​មាន​សុខភាព​ល្អ អត្ថប្រយោជន៍ នឹង​កើតមាន​ខ្ពស់ នៅពេល​ដែល​សត្វ​ចិញ្ចឹម​ទាំងនោះ មិនសូវ​នៅ​ជុំវិញ​អ្នក​ច្រើន​ជ្រុល ។

ចំពោះ​ផ្ទះ​ដែល​មាន​ចិញឹមសត្វ​ឆ្មា ទារក​ដែល​មាន​ឆ្មារ​នៅ​ខាងក្នុង​ផ្ទះ​លើស​ពី​រយៈពេល ១៦​ម៉ោង​ក្នុង​មួយថ្ងៃ គឺ មាន ៧០, ៨​ភាគរយ​ដែលមាន​សុខភាព​ល្អ​។ ប៉ុន្តែ​ចំពោះ​ផ្ទះ ដែល​មាន​សត្វ​ឆ្មារ​នៅ​ខាងក្នុង​ផ្ទះ តិច​ជាង​រយៈពេល ៦​ម៉ោង​ក្នុង​មួយថ្ងៃ ទារក​គឺមាន ៧៨,២​ភាគរយ​ដែលមាន​សុខភាព​ល្អ​។ ហើយ​បើ​យើង​ធ្វើ​ការប្រៀបធៀប​រវាង កុមារ​តូចៗ ដែល​មិន​បាន​រស់នៅ​តំបន់​ដែល​មាន​សត្វ​ឆ្មា​រ គឺមាន ៦៦,១​ភាគរយ​មាន​សុខភាព​ល្អ ។​

ហើយ​នេះ​ជា​គំរូ​ស្រដៀង​គ្នា ដែល​គេ​បាន​សិក្សា​ទៅ​លើ​សត្វ​ឆ្កែ​។ កុមារ​ដែល​រស់នៅ​ជាមួយនឹង​សត្វ​ឆ្កែ​នៅក្នុង ផ្ទះ មាន ៧២,២​ភាគរយ​ដែលមាន​សុខភាព​ល្អ  ហើយ​ចំនួន​តួលេខ​នេះ នឹង​មាន​ការកើនឡើង​ដល់ ៧៥,៧​ភាគរយ ប្រសិនបើ​សត្វ​ឆ្កែ ចំណាយ​ពេល​តិចជាង ៦​ម៉ោង​នៅក្នុង​ផ្ទះ​ជា​រៀងរាល់ថ្ងៃ​។ ហើយ​ចំពោះ​កុមារ​ដែល​រស់ នៅក្នុង ផ្ទះ​ដែល​មិន​មាន​សត្វ​ឆ្កែ គឺ មាន​កុមារ ៦៤,៨​ភាគរយ​ដែលមាន​សុខភាព​ល្អ​។

ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​ផ្តល់ នូវ​ការពន្យល់​ដែល​អាច​ទៅរួច​មួយ​គឺ សត្វ​ចិញ្ចឹម​ដែល​ចំណាយ​ពេល​នៅ​ខាង ក្រៅ​ផ្ទះ​ច្រើន គឺ​បាន​នាំយក​មក​នូវ​ជាតិ​ធូលី​ច្រើន ចូលទៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ដែល​វា​បាន​ផ្តល់ឱកាស​អោយ​ទារក បាន​ច្រើន ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​វា ។ ការ​ប្រឈម​នេះ អាច​ធ្វើអោយ​ប្រព័ន្ធ​ភាព​សុំា​របស់​ពួកគេ មាន​ភាព​ឆាប់​ពេញវ័យ ជាង​ដំណើរការ​ធម្មតា​របស់​វា​។​

រហូតមកដល់​ពេលនេះ ការសិក្សា​ពី​ឥទ្ធិពល របស់​សត្វ​ចិញ្ចឹម​ចំពោះ សុខភាព​របស់​មនុស្ស គឺ​មាន​ការផ្តោត យ៉ាងខ្លាំង​ទៅលើ អា​លែ​ហ្សី គឺ​មិនមែន​ជំងឺ​នោះ​ទេ នេះ​បើ​តាម​សំដី​របស់​លោក​វេជ្ជបណ្ឌិត Danelle Fisher អនុប្រធាន ផ្នែក​ជំងឺ​កុមារ នៃ​មជ្ឈមណ្ឌល​សុខភាព John Santa នៅក្នុង Monica ដែល​មិន​បាន​ចូលរួម​ក្នុង​ការ សិក្សា​នេះ​ទេ​។

វា​មាន​ការគាំទ្រ​ច្រើន​ចំពោះ ភស្តុតាង​នៃ​ការរីក​ធំធាត់​របស់​រាងកាយ ដែល​ថា​ការជួប​ប្រឈម​ទៅ​នឹង សត្វ​ចិញ្ចឹម បាន​ឆាប់រហ័ស​នៅក្នុង​ជីវិត​របស់​កុមារ គឺ​អាច​ជួយ​ជំរុញ​អោយ ប្រព័ន្ធ​ភាព​សុំា​របស់​ពួកគេ មាន​ដំណើរការ​បាន​ល្អ ប្រសើរ​ក្នុង​ការ ប្រយុទ្ធប្រឆាំង​នឹង​ការ​ចំលងរោគ នេះ​គឺ​តាម​សំដី​របស់​លោក Fisher ។

ការរកឃើញ​ថ្មី គឺ​អាច​ជួយ សម្រាល​បន្ទុក​របស់​ឪពុកម្តាយ ពី​ការព្រួយបារម្ភ​ពី លទ្ធផល​សុខភាព​របស់​កូនៗ ចំពោះ​ការ​ប្រឈម​នឹង​សត្វ​ចិញ្ចឹម​នេះ ។

វា​ពិតជា​ជំនួយ​ដ៏​ល្អ ក្នុង​ការ​មាន​សត្វ​ឆ្កែ ឬ សត្វ​ឆ្មារ នៅ​ជុំវិញ​អ្នក ពីព្រោះថា យើង​នឹង​ហាក់ជា​មិនសូវ​មាន​ភាព អា​លែ​ហ្សី ។ ហើយ​លោក  Fisher ក៏​បាន​និយាយ​ទៀត​ផង​ដែរ​ថា ហើយ​នា​ពេល​ឥលូវ​នេះ ខ្ញុំ​អាច​ប្រាប់​ពួកគេ​បាន​ថា យើង​មិន​សូវ​ឃើញ នូវ​ឱកាស នៃ​ការកើតមាន​ការចំលង​រោគ​ផ្នែក​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ នៅក្នុង មួយ​ឆ្នាំ​ដំបូង​នៃ​អាយុ​របស់​ពួកគេ​នោះ​ទេ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។