តើ​អ្វីខ្លះ​ជា​សញ្ញា​ប្រកាសអាសន្ន នៃ​ជំងឹផ្លូវចិត្ត​ចំពោះ​កុមារ​?

តើ​អ្វីខ្លះ​ជា​សញ្ញា​ប្រកាសអាសន្ន នៃ​ជំងឹផ្លូវចិត្ត​ចំពោះ​កុមារ​?

សញ្ញា​ព្រមាន ដែល​កូន​អ្នក​អាច​នឹង​មាន​នូវ​បញ្ហា​នៃ​សុខភាព​មាន​ផ្លូវចិត្ត​មាន​៖

  • ​ការផ្លាស់ប្តូរ​នូវ​អារម្មណ៍​មិន​ទៀងទាត់​។ តាមដាន​នូវ​អារម្មណ៍​នៃ​ការ​មាន​ទុក្ខព្រួយ ឬ ការដកខ្លួន ឆ្ងាយ​ពី​សង្គម ដែល​មាន​រយៈពេល​យ៉ាងហោចណាស់ ២​សប្តាហ៍ ឬ ការផ្លាស់ប្តូរ​អារម្មណ៍​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​អាច​នាំមក​នូវ​បញ្ហា ដល់​ទំនាក់ទំនង​របស់​ពួកគេ​នៅ​ក្នុងផ្ទះ ឬ នៅ​សាលា​។​
  • ​មាន​អារម្មណ៍​តឹងតែង​ជា​ខ្លាំង​។ ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​អារម្មណ៍ ដែល​មាន​ការភ័យខ្លាច​ជ្រុល ដែល​មិន​អាច​ធ្វើ​ការគ្រប់គ្រង​អារម្មណ៍​បាន ដោយ​មិន​មូលហេតុ​ច្បាស់លាស់ ពេល​ខ្លះ​វា អាច​កើតមាន​ជាមួយនឹង ចង្វាក់បេះដូង​ដើរ​លឿន ឬ ដក​ដង្ហើមញាប់ៗ ឬ មាន​អារម្មណ៍​តានតឹង ឬ ភ័យខ្លាច​ជ្រុល ដែល​អាច​បង្អាក់​ដល់​ជីវិត​រស់នៅ ជា​ប្រចាំថ្ងៃ​របស់​ពួកគេ​។​
  • ​មាន​ការផ្លាស់ប្តូរ​នូវ​អាកប្បកិរិយា​។ វា​រួម​មាន​ដូចជា ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ក្លា ចំពោះ​អត្តចរិត និង សកម្មភាព​មួយ​ចំនួន ហើយ​ក៏​រួម​ផងដែរ នូវ​អ​កប្ប​កិរិយា​ដែល​អាច​មាន​គ្រោះថ្នាក់​ឬ មិន​អាច​ធ្វើ ការគ្រប់គ្រង​បាន​។ មានការ​វាយតប់​ជា​ញឹកញាប់​,​ប្រើប្រាស់​អាវុធ ឬ បង្ហាញ​នូវ​ចំណង់​នៃ​ការ ចង់​ធ្វើអោយ​អ្នកដទៃ​ឈឺចាប់ ទាំងអស់នេះ ក៏​ជា​សញ្ញា​ដែល​អ្នក​ត្រូវ​មាន​ការយកចិត្តទុកដាក់ ជា​បន្ទាន់​ផង​ដែរ​។​
  • ​មាន​ការពិបាក ក្នុង​ការប្រមូលផ្តុំ​អារម្មណ៍​។  តាមដាន​រក​សញ្ញា នៃ​បញ្ហា​នស​ការ​ផ្តោតអារម្មណ៍ ឬ អង្គុយ​សំងំស្ងៀម ដែល​បញ្ហា​ទាំង​ពីរ​នេះ អាចធ្វើអោយ លទ្ធផល​នៃ​ការសិក្សា​របស់​ពួកគេ មាន​ការធ្លាក់ចុះ ។​
  • ​មានការ​ស្រក​ទំងន់ ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់​។ អារម្មណ៍​នៃ​ការ​មិន​ឃ្លាន​អាហារ កើត​មាន​ភ្លាមៗ ក្អួត​ជា​ញឹកញាប់ ឬ ការប្រើ​ថ្នាំ​បញ្ចុះលាមក​ជា​ញឹកញាប់ អាច​ជា​សញ្ញា​បង្ហាញ ប្រាប់​ពី​ភាពមិនប្រក្រតី នៃ​ការ​ទទួលទាន​អាហារ​។​
  • ​មាន​ការប៉ះពាល់​ដល់ ផ្នែក​រាងកាយ​។ ពេលខ្លះ ស្ថានភាព​នៃ​ជំងឺផ្លូវចិត្ត អាចឈាន​ទៅ​ដល់​គំនិត នៃ​ការចង់​ធ្វើអត្តឃាដ ឬ បាន​ប្រព្រឹត្ត​អំពើ​ដែល​គ្រោះ​ថ្នាក់​លើ​ខ្លួនឯង ឬ សំលាប់ខ្លួន ។​
  • ​ការប្រើប្រាស់​នូវ ថ្នាំញៀន​។ មាន​កុមារ​ខ្លះ បាន​ប្រើ​នូវ​ថ្នាំញៀន ឬ ស្រា ដើម្បី​ព្យាយាម ដោះស្រាយ​នូវ បញ្ហា​នៃ​អារម្មណ៍​របស់​ពួកគេ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។