ទារក ចាប់ផ្តើម​ដុះធ្មេញ នៅ​អាយុ​ប៉ុន្មាន​?

ទារក ចាប់ផ្តើម​ដុះធ្មេញ នៅ​អាយុ​ប៉ុន្មាន​?

​ម្តាយ​គ្រប់រូប​ច្បាស់​ជា​ទន្ទឹង និង​ចង់​ដឹង​គ្រប់​សកម្មភាព និង​រឿងរ៉ាវ​ទាំងអស់ ដែល​ទាក់ទង​នឹង​កូន​របស់​ខ្លួន ដើម្បី​ត្រៀម​ខ្លួន និង​ស្វែងយល់​ពី​វា ឲ្យបាន​ដឹតដល់​។

​យ៉ាងណាមិញ ថ្ងៃនេះ គេហទំព័រ​សុខភាព​យើងខ្ញុំ នឹង​បង្ហាញ​នូវ​គន្លឹះ​ថ្មី​មួយទៀត នៅពេល​ដែល​កូន​របស់​អ្នក ចាប់ផ្តើម​ដុះធ្មេញ​។​

​តើ​កូន​របស់​អ្នក អាច​នឹង​ដុះធ្មេញ នៅ​អាយុ​ប៉ុន្មាន​ទៅ​?
​ក្មេង​ភាគច្រើន ដុះធ្មេញ​ដំបូង នៅ​អាយុ​ប្រហែលជា ៦ ខែ ប៉ុន្តែ វា​អាច​យឺត​ជាង​នេះ ៣ ខែ ឬ​រហូត​ដល់​គេ មាន​អាយុ ១៤ ខែ​ក៏មានដែរ​។​

​ធ្វើ​ម៉េច​ទើប​ដឹងថា កូន​របស់​អ្នក ចាប់ផ្តើម​ដុះធ្មេញ​?
​ជា​ការពិត អ្នក​អាច​នឹង​ដឹង​លឿន​បន្តិច ប្រសិន​បើ​កូន​របស់​អ្នក ចាប់ផ្តើម​ដុះធ្មេញ​។ មុន​ពេល​ដុះ​ចេញ​ជា​ធ្មេញ កូន​របស់​អ្នក​អាច​នឹង​រមាស់មាត់ ហើយ​ចេះតែ​ចង់​ខាំ​នេះ ខាំ​នោះ​ជាដើម​។​

​ខាងក្រោម​នេះ គឺជា​រយៈពេល និង​ការ​ដុះ​ធ្មេញ ចំពោះ​ក្មេងៗ​មួយចំនួន ៖
•​    ​៦ ខែ ៖ ធ្មេញ​ក្រោម​កណ្តាល​
•​    ​៨ ខែ ៖ ធ្មេញ​លើ​កណ្តាល​
•​    ​១០ ខែ ៖ ធ្មេញ​លើ និង​ក្រោម សងខាង​
•​    ​១៤ ខែ ៖ ធ្មេញ​ថ្គាម​ដំបូង​
•​    ​១៨ ៖ ធ្មេញ​ចង្កូម​
•​    ​២៤ ខែ ៖ ធ្មេញ​ថ្គាម​ទី​ពីរ​៕

អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។