​ស្បែកជើង​ទាំង​៣​ប្រភេទ​ដែល​អ្នក​មិន​គួរ​ឲ្យ​កូនពាក់​

​ស្បែកជើង​ទាំង​៣​ប្រភេទ​ដែល​អ្នក​មិន​គួរ​ឲ្យ​កូនពាក់​

​នៅពេល​ដែល​កូន​ទើបតែ​រៀន​ចេះ​ដើរ យើងខ្ញុំ​ជឿជាក់ថា​អ្នក​ប្រាកដជា​ទិញ​ស្បែកជើង​ឲ្យ​កូនពាក់​ជា​មិនខានឡើ​យ ប៉ុន្តែ​មុន​នឹង​អ្នកទិញ អ្នក​ត្រូវ​តែ​ចៀស​កុំ​ទិញ​ស្បែកជើង​ទាំង​៣​ប្រភេទ​ខាង​ក្រោម​ឲ្យ​កូនពាក់​ឲ្យសោះ ព្រោះ​វា​អាច​ធ្វើឲ្យ​ជើង​កូនប្រែប្រួល​រូបរាងបាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

ស្បែកជើង​ដែល​មាន​សម្លេង​
ស្បែកជើង​ប្រភេទ​នេះ​គឺជា​ស្បែកជើង​ដែល​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ផល​អាក្រក់​ដែល​វា​នឹង​អាច​ផ្តល់​ឲ្យ​កូន​អ្នក​នៅ​អត្ថបទ​មុន​រួចមកហើយ ដូចនេះ​អ្នក​មិន​គួរ​បន្ត​ទិញ​ស្បែកជើង​ដែល​មាន​សម្លេង និង​មាន​ពន្លឺ​ឲ្យ​កូនពាក់​ឡើយ បើ​អ្នក​ចង់ឲ្យ​កូន​ល្អ​។​

ស្បែកជើង​ប្រភេទ​អឺរ៉ុប​
ស្បែកជើង​ប្រភេទ​នេះ​គឺជា​ស្បែកជើង​ដែល​គេ​ធ្វើឡើង​ដើម្បី​សម្រប​តាម​ទម្រង់​ជើង​របស់​កូនក្មេង​ស្រុក​គេ​ទេ ប៉ុន្តែ​កូន​ក្មេង​អាស៊ី និង​អឺរ៉ុប​គឺ​មាន​ទម្រង់​ជើង​មិន​ដូច​គ្នា​ទេ ដូចនេះ​ប្រសិនជា​អ្នក​ចង់ឲ្យ​ជើង​កូន​អ្នក​មាន​ទម្រ​ង់​ស្អាត និង​ធ្វើឲ្យ​កូនលូតលាស់​បានល្អ អ្នក​មិន​គួរ​ឲ្យ​កូនពាក់​ស្បែកជើង​ប្រភេទ​នេះ​នោះ​ទេ​។​

ស្បែកជើង​ធំ​ជាង​ជើង​
មាន​អ្នក​ម្តាយ​មួយចំនួន​តែងតែ​ទិញ​ស្បែកជើង​ដែល​ធំ​ជាង​ជើង​កូន​ឲ្យគេ​ពាក់​ជានិច្ច ព្រោះ​គេ​គិត​ថា​ជើង​កូន​ឆាប់​ធំ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេលដែល​គេ​ពាក់​ស្បែកជើង​ប្រភេទ​នេះ វា​អាច​ធ្វើឲ្យ​គេ​ពិបាក​ដើរ ងាយ​ដួល ហើយ​ជើង​មិន​អាច​លូតលាស់​បាន​ស្អាត​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។