កុមារ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ច្រើន​ហាក់​ប្រឈម​នឹង​ការ​កើន​ទម្ងន់​

កុមារ​ប្រើ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ច្រើន​ហាក់​ប្រឈម​នឹង​ការ​កើន​ទម្ងន់​

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា កុមារ​ដែល​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​មុន​អាយុ​៦​ខែ អាច​មាន​ហានិភ័យ​ខ្ពស់​ទៅ​នឹង​ការ​លើស​ទម្ងន់​នៅ​ថ្ងៃ​ក្រោយ​ក្នុង​វ័យ​កុមារភាព​។​

​អ្នកស្រាវជ្រាវ​បាន​មើល​ទៅ​លើ​កុមារ​ជនជាតិ​អង់គ្លេស​ចំនួន​១១.៥០០​នាក់ និង​បាន​រកឃើញថា អ្នក​ដែល​ត្រូវបាន​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​នៅ​ចន្លោះ​ពី​ពេល​កើត រហូតដល់​អាយុ​៥​ខែ បាន​ឡើង​ទម្ងន់​ជាង​កុមារ​ដែល​មិន​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ក្នុងអំឡុងពេល​៣​ខែ​ដំបូង​ក្រោយពី​កើត​នោះ​។​

ដល់​អាយុ​៣៨​ខែ​, កុមារ​ដែល​បាន​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​នៅ​ចន្លោះ​ពី​ពេល​កើត រហូតដល់​អាយុ​៥​ខែ​គឺ​មាន​២២%​ដែល​ហាក់ដូចជា​លើស​ទម្ងន់​ជាង​កុមារ​ដែល​មិន​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។​

ដល់​វ័យ​៣៨​ឆ្នាំ​ដូចគ្នា​, កុមារ​ដែល​បាន​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​នៅ​ចន្លោះ​ពី​៦​ខែ រហូតដល់​១៤​ខែ មិន​មាន​ការឡើង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​នោះ​ទេ​។​

អ្នកស្រាវជ្រាវ​បាន​រកឃើញថា ដល់​វ័យ​៧​ឆ្នាំ​, កុមារ​ដែល​ត្រូវបាន​ប៉ះពាល់​ទៅ​នឹង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​នៅ​អាយុ​១៥​ខែ​ទៅ​២៣​ខែ​មាន​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ខ្ពស់ ប៉ុន្តែ​ហាក់ដូចជា​មិន​បង្ហាញ​ពី​ការ​លើស​ទម្ងន់​នោះ​ទេ​។​

ពួកគេ​បាន​បន្ថែមថា ការស្រាវជ្រាវ​មិន​បង្ហាញ​ថា ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច លឿន​ពេក​នៅ ក្នុង ជីវិត អាច​បណ្តាល​អោយ​កុមារ​ធាត់​នោះទេ​។ ការស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ​ចាំបាច់​កំណត់ថា តើ​មាន​មូលហេតុ​ផ្ទាល់ ឬ​យ៉ាងណា​។​

វេជ្ជបណ្ឌិត លេ​អូណា​ដូ ត្រា​សេន​(Leonardo Trasande) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​ជំងឺ​កុមារ បាន​និយាយថា យើង​ចាត់ទុក​ការ​ធាត់​គឺជា​បញ្ហា​ដែល​បណ្តាល​មក​ពី​ការ​ញ៉ាំ​អាហារ​ដែល​មិន​ផ្តល់​នូវ​សុខភាព និង​មិន​ធ្វើ លំ​ហាត់ប្រាណ​, ផ្ទុយ​មកវិញ​ការស្រាវជ្រាវ​បានបង្ហាញ​ថា វា​មាន​ការ​ស្មុគស្មាញ​។​

​ត្រា​សេន​បាន​ពន្យល់ថា មេរោគ​នៅ​ក្នុង​ពោះវៀន​របស់​យើង​អាច​ដើរតួ​ក្នុង​ខ្លួន​របស់​យើង​ដើម្បី​ស្រូប​កាឡូរី និង​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច ជាពិសេស​ក្នុង​វ័យ​ដែល​ទើប​នឹង​កើត​នេះ​។ មេរោគ​នោះ​អាច​សម្លាប់​បាក់តេរី​ដែល​ជួយ​ខ្លួន​យើង​ស្រូប​សារធាតុចិញ្ចឹម​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។