កូន​ក្មេង​ដែល​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ​គួរតែ​អប់រំ​ផ្នែក​ណាខ្លះ​?

កូន​ក្មេង​ដែល​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ​គួរតែ​អប់រំ​ផ្នែក​ណាខ្លះ​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការអប់រំ​កូន​ដែល​មាន​អាយុ​ពី​០​ដល់​១​ខួប​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​អប់រំ​កូន​ក្មេង​ដែល​មាន​អាយុ​ពី​២​ទៅ​៣​ឆ្នាំ​វិញ​ម្តង​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​កូន​ដែល​ដល់​អាយុ​នេះហើយ អ្នក​ត្រូវ​តែ​ជួយ​ធ្វើយ៉ាងណា​ឲ្យ​កូន​មាន​សមត្ថភាព​ក្នុង​ការ​មានគំនិត​ឯករាជ្យ​ក្នុង​ការរស់នៅ ដោយ​នៅពេល​ដែល​កូន​ចង់​ញ៉ាំ​បាយ និង​ទឹក​ដោយ​ខ្លួនឯង អ្នក​ត្រូវ​តែ​បណ្តោយឲ្យ​គេ​ធ្វើ ហើយ​បើ​គេ​ចង់​ទៅ​បន្ទប់ទឹក​ដោយ​ខ្លួនគេ អ្នក​ក៏​ត្រូវតែឲ្យ​គេ​ទៅ​ដូច​គ្នា ព្រោះ​វា​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការ​វឹក​ហាត់​កូន​ឲ្យ​ចេះ​ធ្វើ​អ្វី​ដោយ​ប្រើ​សមត្ថភាព​របស់​ខ្លួន ហើយ​មិន​ពឹង​ទៅលើ​អ្នកដទៃ​ឲ្យធ្វើ​ជំនួស​គេ​ឡើយ​។ ទន្ទឹមនឹងនេះ អ្នក​ក៏​ត្រូវតែ​បង្រៀន​គេ​ពី​ទម្លាប់​មួយចំនួន​ដែល​ល្អៗ នោះ​កូន​នឹង​កាន់តែ​លូតលាស់​ល្អ​ជាមិនខាន​។ ដូចនេះ​អ្នក​ត្រូវតែ​គ្រប់គ្រង​ដៃ​អ្នក​ឲ្យបាន​ល្អ ដោយ​មិន​ត្រូវ​ជួយ​កូន​គ្រប់​រឿង​នោះទេ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​មាន​ចិត្ត​អំណត់​ក្នុងការ​បង្រៀន​កូន ហើយ​កែ​ចោល​ទម្លាប់​មិន​ល្អ​របស់​គេ​ទាំងអស់ ទើប​គេ​អាច​មាន​ទម្លាប់​ដែល​ល្អ នោះ​គេ​នឹង​អាច​មាន​អនាគត​ដែល​ជោគជ័យ​មួយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។