កូន​ដែល​មាន​អាយុ​ពី​៤​ទៅ​៦​ឆ្នាំ ការអប់រំ​ស្ថិតនៅ​កន្លែង​ណា​?

កូន​ដែល​មាន​អាយុ​ពី​៤​ទៅ​៦​ឆ្នាំ ការអប់រំ​ស្ថិតនៅ​កន្លែង​ណា​?

​កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​វិធី​អប់រំ​សម្រាប់​កូនក្មេង​ដែល​មាន​អាយុ​ចាប់ពី​០​ដល់​៣​ឆ្នាំ​រួចមកហើយ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ចំនុច​សំខាន់​មួយ​ចំនួន​ដែល​អ្នក​គួរតែ​អប់រំ​កូន​ដែល​មាន​អាយុ​ចាប់ពី​៤​ដល់​៦​ឆ្នាំ​ម្តង​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

​នៅពេល​ដែល​កូន​ដល់​ដំណាក់កាល​នេះ អ្នក​ត្រូវ​តែ​ធ្វើយ៉ាងណា​បង្កើត​ឱកាស​មួយចំនួន​ដែល​អាច​ធ្វើឲ្យ​កូនស្ម័គ្រចិត្ត​ធ្វើ​រឿង​មួយ​ចំនួន​ដោយ​ខ្លួនឯង ព្រោះ​នៅពេល​ដែល​អ្នក​បណ្តុះ​ឲ្យគេ​មានគំនិត​ឯករាជ្យ អ្នក​ត្រូវ​តែ​ធ្វើឲ្យ​គេ​មាន​ចិត្ត​ធ្វើ​ដោយ​ខ្លួនឯង ដោយ​មិន​មែន​ចេញពី​ការបង្ខំ​របស់​អ្នក​ឡើយ ទើប​គេ​ធ្វើ​នោះ​ទេ ម្យ៉ាងទៀត​នៅ​ពេល​ដែល​គេ​ធ្វើ អ្នក​មិន​ត្រូវ​សើច​ពី​ទង្វើ​របស់​គេ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​គេ​បាត់បង់​ជំនឿ​ចិត្ត​ក្នុងការ​ធ្វើ​រឿង​ទាំងនោះ​ដោយ​ខ្លួនឯង​។ ដូចនេះ​អ្នក​ត្រូវតែឲ្យ​កូនចូលរួម​សកម្មភា​ព​សង្គម​ឲ្យបាន​ច្រើន ទើប​អាច​បណ្តុះ​គំនិត​ក្នុងការ​ធ្វើ​អ្វី​មួយ​ដោយ​ពឹង​លើ​ខ្លួនឯង ហើយ​មិន​ពឹង​អ្នកដទៃ ហើយ​នៅពេល​ដែល​កូន​ធ្វើ អ្នក​មិន​ត្រូវ​ខ្លាច​គេ​ធ្វើ​មិន​ល្អ ហាមឃាត់​មិនឲ្យ​ធ្វើ​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ៖ www.health.com.kh ថ្ងៃទី29 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។