អីយ៉ា​! សុខ ពិសី ចាប់ផ្ដើម​ចេញ​បទ Original song ដែរ​ហើយ (​វីដេអូ​)

6 Videos


ក្រោយពីមានការគាំទ្របទចម្រៀងតែងនិពន្ធថ្មីមិនចម្លងពីបរទេសពីសំណាក់ប្រជាជនខ្មែរស្ទើរទូទាំងប្រទេសរួចមក ពេលនេះតារាចម្រៀងល្បីៗជួរមុខក៏បង្វែរផ្នត់គំនិតមកច្រៀងចម្រៀងដែលជាបទនិពន្ធថ្មីៗ ក្នុងនោះ ក៏មាន កញ្ញា សុខ ពិសី ម្នាក់ដែរ ។

អីយ៉ា​! សុខ ពិសី ចាប់ផ្ដើម​ចេញ​បទ Original song ដែរ​ហើយ (​វីដេអូ​)

នៅក្នុងគណនីបណ្ដាញសង្គមរបស់ផលិតកម្មសាន់ដេផ្ទាល់បានបង្ហោះនូវបទចម្រៀងថ្មីរបស់ កញ្ញា សុខ ពិសី ដោយភ្ជាប់ជាមួយពាក្យពេចន៍ថា «ស្នាដៃនិពន្ធបទភ្លេងថ្មី “កម្សាន្ដជាមួយ បទនិពន្ធថ្មី «កុំស្រលាញ់គេអី» របស់ សុខ ពិសី Sunday production និពន្ធទំនុកច្រៀង ស៊ិន ធារី និពន្ធបទភ្លេងថ្មីដោយ បូទី ច្រៀងដោយ សុខ ពិសី» ។ជាមួយគ្នានេះដែរ នៅក្នុងគណនីហ្វេសប៊ុក កញ្ញា សុខ ពិសី ផ្ទាល់ក៏បានផ្សព្វផ្សាយបទថ្មីរបស់ខ្លួនដូចគ្នា ដោយនាងបានសរសេរថា «រីករាយជាមួយបទភ្លេងនិពន្ធថ្មីរបស់កូនខ្មែរ ❤កុំស្រឡាញ់គេអី បកស្រាយដោយនាងខ្ញុំ សុខ ពិសី ❤❤❤❤ សូមចូលស្ដាប់ក្នុង Facebook Sunday Production Page» ។

អីយ៉ា​! សុខ ពិសី ចាប់ផ្ដើម​ចេញ​បទ Original song ដែរ​ហើយ (​វីដេអូ​)

បើទោះបីជាបទថ្មី «កុំស្រឡាញ់គេអី» មិនទាន់ចេញលក់ជាផ្លូវការក៏ដោយ ក៏ការផ្សព្វផ្សាយស្ទាបស្ទង់ចិត្តមហាជនជាលើកដំបូងរបស់បទនេះហាក់ទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន ដែលនេះជាចំណុចវិជ្ជមានមួយគួរជាទីរំពឹងថា បទថ្មីរបស់កញ្ញា សុខ ពិសី នេះ នឹងទទួលបានការគាំទ្រខ្លាំងពីមហាជនមិនខាននៅពេលដែលចេញលក់ជាផ្លូវការនោះ ៕ ភូមិន្ទ

អីយ៉ា​! សុខ ពិសី ចាប់ផ្ដើម​ចេញ​បទ Original song ដែរ​ហើយ (​វីដេអូ​)
អីយ៉ា​! សុខ ពិសី ចាប់ផ្ដើម​ចេញ​បទ Original song ដែរ​ហើយ (​វីដេអូ​)
អីយ៉ា​! សុខ ពិសី ចាប់ផ្ដើម​ចេញ​បទ Original song ដែរ​ហើយ (​វីដេអូ​)